ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី គ្រោងហាមឲ្យមិនលក់ទំនិញលើបណ្ដាញសង្គម
បើយោងតាមអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីលោក លោក Jerry Sambuaga បានឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងហាមឃាត់ការលក់ទំនិញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្រោមបទប្បញ្ញត្តិពាណិជ្ជកម្មថ្មី ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា អ្នកលក់ពាណិជ្ជកម្មអេឡិចត្រូនិចដោយប្រើការកំណត់តម្លៃថោកនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម កំពុងគំរាមកំហែងទីផ្សារក្រៅបណ្តាញនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ ។
ទន្ទឹមនោះ លោក Sambuaga ក៏ប្រាប់សភាឥណ្ឌូណេស៊ីផងដែរថា ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងពាណិជ្ជកម្មសង្គម គឺមិនអាចរួមបញ្ចូលគ្នាបានទេ ហើយបទបញ្ញតិ្តពាណិជ្ជកម្មនេះ កំពុងតែដំណើរការ ។
ជាការឆ្លើយតប TikTok បាននិយាយថា ការបំបែកប្រព័ន្ធផ្សព្វផ្សាយសង្គម និងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ទៅជាវេទិកាផ្សេងៗគ្នា នឹងធ្វើឲ្យអាជីវករ និងអ្នកប្រើប្រាស់ឥណ្ឌូណេស៊ីខូចប្រយោជន៍ដូចគ្នា ខណៈឥណ្ឌូណេស៊ីមានអ្នកប្រើប្រាស់ TikTok ដល់ ១២៥ លាននាក់ ហើយមានអាជីវកម្មខ្នាតតូចចំនួន ២ លានគណនី ខណៈសម្រាប់បណ្តាញសង្គមផ្សេងទៀត ដូចជា Facebook ជាដើម នៅមិនទាន់មានការឆ្លើយតបឡើយទេ ។
បើយោងតាមទិន្នន័យពីក្រុមហ៊ុនប្រឹក្សា Momentum Works បានឲ្យដឹងថា ឥណ្ឌូណេស៊ីរកបាន ៥២ ពាន់លានដុល្លារ នៃប្រតិបត្តិការពាណិជ្ជកម្មតាមអេឡិចត្រូនិកកាលពីឆ្នាំមុន ខណៈវិស័យពាណិជ្ជកម្មអេឡិចត្រូនិកឥណ្ឌូណេស៊ីរំពឹងថានឹងកើនឡើងដល់ ៩៥ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Nikkei Asia
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


