ព័ត៌មានអន្ដរជាតិ
សេចក្តីថ្លែងការណ៍សំខាន់ៗ ៥ ចំណុចក្នុងជំនួបលោក ពូទីន និង គីម ជុងអ៊ុន
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅថ្ងៃពុធនេះបានជួបពិភាក្សាគ្នាអស់រយៈពេលជាង ១ ម៉ោងនៅឯទីលានបាញ់បង្ហោះយានអវកាស Vostochny Cosmodrome ហើយមេដឹកនាំទាំងពីរក៏បានចេញសេចក្ដីថ្លែងការណ៍សំខាន់ៗចំនួន ៥ ចំណុចដូចជា៖

▪️ លោក វ្ល៉ាឌីមៀរ ពូទីន និយាយថា ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន មកកាន់ប្រទេសរុស្ស៊ី គឺធ្វើឡើងក្នុងបរិយាកាសមិត្តភាព ។
▪️ ប្រធានាធិបតីរុស្ស៊ី ក្នុងជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង បានលើកឡើងថា ប្រទេសទាំងពីរបានធ្វើសកម្មភាពក្នុងនាមសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ។
▪️ លោក ពូទីន ៖ លោក គីម ជុងអ៊ុន ដើរតាមគន្លងរបស់ជីតា គីម អ៊ីលស៊ុង និងលោកឪពុក គីម ជុងអ៊ីល ដែលជាមិត្តភ័ក្រ្តដ៏ស្មោះស្ម័គ្រ និងជាអ្នកគាំទ្រការកសាងទំនាក់ទំនងជាមួយរុស្ស៊ី ។
▪️ ចំណែកលោក គីម ជុងអ៊ុន វិញបាននិយាយថា លោកបានពិភាក្សាអំពីស្ថានភាពនៅឧបទ្វីបកូរ៉េ និងនៅអឺរ៉ុប ក៏ដូចជាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយលោក ពូទីន ផងដែរ ។
▪️ មេដឹកនាំកូរ៉េខាងជើងរូបនេះបញ្ជាក់ថា ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងកូរ៉េខាងជើង-រុស្ស៊ី ឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេស ហើយទីក្រុងព្យុងយ៉ាងមានបំណងកសាងទំនាក់ទំនងរយៈពេលវែងជាមួយទីក្រុងមូស្គូ ។
គួរបញ្ជាក់ថា នេះគឺជាជំនួបកំពូលលើកទី ២ រវាងលោក គីម និងលោក ពូទីន បន្ទាប់ពីមេដឹកនាំទាំងពីបានជួបគ្នាម្ដងរួចទៅហើយនៅឆ្នាំ ២០១៩ ក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោក គីម នៅក្រៅប្រទេស ក្រោយពិភពលោកជួបប្រទះវិបត្តិជំងឺរាតត្បាតកូវីដ ១៩ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក ពូទីន ប្រាប់ គីម ជុងអ៊ុន ថា រុស្ស៊ី នឹងជួយ កូរ៉េខាងជើង ក្នុងកម្មវិធីសំខាន់ៗចំនួន ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


