ព័ត៌មានអន្ដរជាតិ
មេទ័ពអាកាសអាស៊ាន៤ប្រទេស មិនចូលរួមសន្និសីទនៅមីយ៉ាន់ម៉ា ខណៈឆ្នាំក្រោយ កម្ពុជា នឹងរៀបចំកិច្ចប្រជុំនេះ វិញម្តង
មេទ័ពអាកាសមកពីប្រទេសជាច្រើនជុំវិញតំបន់អាស៊ីអាគ្នេយ៍ មិនបានចូលរួមសន្និសីទក្នុងប្រទេសមីយ៉ាន់ម៉ានៅសប្តាហ៍នេះឡើយ បន្ទាប់ពីប្លុកក្នុងតំបន់អាស៊ាន ចោទប្រកាន់យោធាដែលកំពុងកាន់អំណាចថា បានកំណត់គោលដៅលើជនស៊ីវិល ក្នុងការបង្ក្រាបក្រោយរដ្ឋប្រហារ។

ការបដិសេធនេះកើតឡើង បន្ទាប់ពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ចោទប្រកាន់យោធាកាលពីសប្តាហ៍មុនផងដែរថា មិនអើពើនឹងផែនការសន្តិភាពដែលបានព្រមព្រៀងជាមួយប្លុក ដើម្បីបញ្ចប់អំពើហិង្សា។
មីយ៉ាន់ម៉ានៅតែជាសមាជិកអាស៊ាន ប៉ុន្តែមេដឹកនាំយោធារបស់ខ្លួន ត្រូវបានដកចេញពីកិច្ចប្រជុំកំពូល ចាប់តាំងពីការចូលកាន់តំណែង។
ប្រមុខកងកម្លាំងដែនអាកាសនៃប្លុក១០ប្រទេស បានជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ ការប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម និងការសង្គ្រោះគ្រោះមហន្តរាយ។

ឆ្នាំនេះ ប្រទេសមីយ៉ាន់ម៉ាត្រូវធ្វើជាម្ចាស់ផ្ទះ ខណៈការជួបជុំបានចាប់ផ្តើមតាំងតែងពីថ្ងៃពុធ ទី១៣ខែកញ្ញា និងបញ្ចប់ទៅវិញនៅថ្ងៃសុក្ រទី១៥ ខែកញ្ញា ហើយបន្ទាប់ពីមីយ៉ាន់ម៉ា កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងនៅប្រទេសកម្ពុជាវិញម្តងក្នុងឆ្នាំ២០២៤ ។
ទោះបីជាយ៉ាងណាក៏ដោយ មេទ័ពអាកាសនៃប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី មិនបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំនោះទេ។ ដោយឡែក មេទ័ពអាកាសមកពីប្រទេសកម្ពុជា ព្រុយណេ ឡាវ ថៃ និងវៀតណាម បានទៅដល់រដ្ឋធានី ណៃពិដោ តាំងតែពីថ្ងៃអង្គារទី១២ខែកញ្ញាមកម្ល៉េះ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឥណ្ឌូណេស៊ី សង្ឃឹមថា អាស៊ាន នឹងមិនក្លាយជាចំណាប់ខ្មាំង ដោយសារតែវិបត្តិ មីយ៉ាន់ម៉ា នោះទេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


