ព័ត៌មានអន្ដរជាតិ
តុលាការកំពូល ថៃ ដកសិទ្ធិអតីតតំណាងរាស្ត្រម្នាក់មិនឲ្យឈរឈ្មោះបោះឆ្នោតអស់មួយជីវិត ក្រោយប៉ះពាល់ស្ថាប័នព្រះមហាក្សត្រ
តុលាការកំពូលថៃបានសម្រេចដកសិទ្ធិឈរបោះឆ្នោតលើកញ្ញា Pannika Wanich អតីតសមាជិកតំណាងរាស្ត្ររបស់គណបក្សអនាគតឆ្ពោះទៅមុខ ជាពិសេសគឺដកសិទ្ធិមិនឲ្យកាន់មុខតំណែងនយោបាយអស់មួយជីវិត ពីបទបង្ហោះសារប្រមាថស្ថាប័នព្រះមហាក្សត្រ ។

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ តុលាការកំពូលថៃបានសម្រេចលើសំណុំរឿងកញ្ញា Pannika Wanich ដែលជាអតីតអ្នកតំណាងរាស្ត្ររបស់គណបក្សអនាគតឆ្ពោះទៅមុខ ពីបទរំលោភបំពានលើបទដ្ឋានក្រមសីលធម៌យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបានបង្ហោះសារប្រមាថស្ថាប័នព្រះមហាក្សត្រ និងថែមទាំងបានដកហូតសិទ្ធិឈរឈ្មោះបោះឆ្នោតអស់មួយជីវិត និងគ្មានសិទ្ធិកាន់មុខតំណែងនយោបាយណាមួយទៀតឡើយ ។
សាលក្រមនេះ គឺផ្តើមចេញកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ របស់លោក Srisuwan Janya អគ្គលេខាធិការនៃសមាគមអ្នកការពាររដ្ឋធម្មនុញ្ញថៃដែលបានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យគណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ដើម្បីស៊ើបអង្កេត កញ្ញា Pannika ក្នុងករណីបង្ហោះរូបភាព និងសារជាច្រើននៅលើបណ្តាញសង្គម Facebook ដែលធ្វើឲ្យមហាជនយល់ក្នុងន័យប្រមាថដល់ស្ថាប័នព្រះមហាក្សត្រ ដែលជាសកម្មភាពបំពានយ៉ាងធ្ងន់ធ្ងរលើបទដ្ឋានក្រមសីលធម៌ ។

កញ្ញា ផាន់នីកា កើតនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៨៨ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ ពីមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យជូឡាឡុងកន និងបរិញ្ញាបត្រជាន់ខ្ពស់ពីសាលាសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។ ក្រោយបញ្ចប់ការសិក្សា កញ្ញាបានត្រឡប់មកធ្វើការនៅទូរទស្សន៍ Voice TV អំឡុងឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៧ និងបានចូលកាន់តំណែងជាអ្នកនាំពាក្យគណបក្សអនាគតឆ្ពោះទៅមុខនៅឆ្នាំ ២០១៨ ។
គួរបញ្ជាក់ថា គណបក្សអនាគតឆ្ពោះទៅមុខត្រូវបានតុលាការធម្មនុញ្ញថៃសម្រេចរំលាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ខណៈបច្ចុប្បន្នបក្សនេះបានបង្កើតថ្មីដោយដាក់ឈ្មោះថា គណបក្សចលនាឆ្ពោះទៅមុខ ដែលមានអតីតមេដឹកនាំលោក Pita Limjaroenrat ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Thai PBS
ចុចអាន ៖ បុរសម្នាក់ អាចចូលអង្គុយកៅអីលោក Pita ជាមេបក្ស ចលនាឆ្ពោះទៅមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


