ព័ត៌មានអន្ដរជាតិ
វៀតណាម ប្រាប់ UN ថា ពិភពលោកកំពុងប្រឈមបញ្ហាភូមិសាស្ត្រនយោបាយ តែអាស៊ានវិញជាតំបន់សាមគ្គីភាព
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បាននិយាយកាលពីថ្ងៃសុក្រថា អាស៊ានបានលេចចេញជាតំបន់នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ស្របពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដ៏ខ្លាំងក្លា និងមិនធ្លាប់មានចាប់តាំងពីសម័យសង្គ្រាមត្រជាក់មក ។

លោក Pham Minh Chinh បាននិយាយក្នុងសុន្ទរកថានៅសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លើកទី ៧៨ ក្នុងទីក្រុងញូវយ៉កថា អាស៊ានបានអះអាងនូវចំណុចកណ្តាលរបស់ខ្លួនក្នុងការរក្សាសន្តិភាព និងវិបុលភាពក្នុងតំបន់ និងបានជំរុញឲ្យមានការអត់ធ្មត់នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងផងដែរ ។
លោក Pham Minh Chinh បានលើកឡើងថា វៀតណាមប្តេជ្ញាធ្វើការជាមួយប្រទេសនានាទាំងក្នុង និងក្រៅតំបន់ ដើម្បីការពារសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS) ឆ្នាំ១៩៨២ ។

ដោយមិនសំដៅទៅលើប្រទេសណាមួយនោះ លោកនាយករដ្ឋមន្ត្រីវៀតណាមបញ្ជាក់ទៀតថា “វាក៏ចាំបាច់ផងដែរក្នុងការអនុវត្តការអត់ធ្មត់ និងបដិសេធពីសកម្មភាពឯកតោភាគី និងដោះស្រាយជម្លោះ ក៏ដូចជាការខ្វែងគំនិតគ្នាដោយសន្តិភាព រួមទាំងដំណើរការការទូត និងផ្លូវច្បាប់” ។
គួរកត់សម្គាល់ថា ដែនទឹកមួយចំនួននៃសមុទ្រចិនខាងត្បូងក៏បង្កឲ្យមានជម្លោះក្តៅដ៏គគុករវាងប្រទេសចិន និងសមាជិកអាស៊ាន ស្របពេលដែលទីក្រុងហាណូយ និងប៉េកាំងក៏មានការទាមទារដែនសមុទ្រត្រួតស៊ីគ្នានៅក្នុងដែនទឹកដែលមានជម្លោះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ហេតុអ្វីលោក Zelensky មិនបានជួបតទល់មុខគ្នាជាមួយរដ្ឋមន្ត្រីការបរទេស រុស្ស៊ី នៅកិច្ចប្រជុំ UN?
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង