Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងប្រាក់ឈ្នួលក្នុងមួយខែរបស់កម្មករនៅ ឡាវ

បានផុស

នៅ

ការិយាល័យនាយករដ្ឋមន្ត្រីឡាវបានចេញសេចក្ដីជូនដំណឹងស្ដីអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនៅក្នុងប្រទេស ដែលនឹងចាប់ផ្ដើមដំណើរការពីថ្ងៃទី១ ខែតុលាតទៅ បន្ទាប់ពីកិច្ចប្រជុំប្រចាំខែរបស់គណៈរដ្ឋមន្ត្រី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលឡាវបានអនុម័តដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករចំនួន ១,៦០០,០០០ គីប (៨២ ដុល្លារ) ក្នុងមួយខែ ក្នុងគោលបំណងដើម្បីរក្សាល្បឿននៃការកើនឡើងថ្លៃរស់នៅប្រចាំថ្ងៃ ក៏ដូចជាដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងផងដែរ ។

ចំណែកទាក់ទិនការធ្វើចំណាកស្រុកនៅក្រៅប្រទេសនេះដែរ គឺដោយសារតែការធ្លាក់ថ្លៃនៃប្រាក់គីបរបស់ឡាវ និងអតិផរណាកើនឡើងខ្ពស់ ហើយវាក៏ជាដើមចមបណ្ដាលឲ្យឡាវមានការខ្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសខ្លួនឯងផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ សមាជិករដ្ឋសភាឡាវបានសម្តែងក្ដីព្រួយបារម្មណ៍ចំពោះស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់ដែលកំពុងបន្តកើតមានផងដែរ ជាពិសេសប្រជាជនឡាវកាន់តែច្រើនឡើងៗសម្រុកចាកចេញពីប្រទេស ដើម្បីស្វែងរកការងារនៅប្រទេសដទៃដែលមានប្រាក់ខែប្រសើរជាង ។

បើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងការងារ និងសុខុមាលភាពសង្គមឡាវបានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២២ ជនជាតិឡាវចំនួន ៥០០,៧១២ នាក់កំពុងធ្វើការនៅក្រៅប្រទេស ហើយក្នុងនោះមានជាង ៣០,២០០ នាក់ទៅធ្វើការនៅប្រទេសថៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Xinhua

ចុចអាន ៖ លោក Pita ទទួលបានតំណែងថ្មីក្នុងបក្សចលនាឆ្ពោះទៅមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម