ព័ត៌មានអន្ដរជាតិ
ប្រជាជនបង់ក្លាដែសជិត ១ពាន់នាក់ស្លាប់រណែល ដោយសារជំងឺគ្រុនឈាម
មនុស្សជិត ១,០០០នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាម នៅក្នុងប្រទេសបង់ក្លាដែស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ស្របពេលដែលមន្ត្រីសុខាភិបាលនិយាយថា វាជាការផ្ទុះឡើងនៃជំងឺធ្ងន់ធ្ងរបំផុតរបស់ប្រទេស។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីសុខាភិបាលព្យាយាមទប់ស្កាត់ការរីករាលដាលយ៉ាងសស្រាក់សស្រាំផងដែរ ប៉ុន្តែមន្ទីរពេទ្យជាច្រើនកំពុងរងការរិះគន់យ៉ាងខ្លាំងពីសាធារណជន ត្បិតមានអ្នកស្លាប់បន្តគ្នាសន្ធឹកសន្ធាប់ពេក។
ជាមួយគ្នានោះ វេជ្ជបណ្ឌិតបានកត់សម្គាល់ថា ស្ថានភាពអ្នកជំងឺគ្រុនឈាមបច្ចុប្បន្នកាន់តែយ៉ាប់យ៉ឺនបើធៀបនឹងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសប៉ុន្មានសប្ដាហ៍កន្លងមក អ្នកជំងឺបានឆ្លងគ្រុនឈាមបន្តកន្ទុយគ្នា និងបានស្លាប់រហូតជិត ១ពាន់នាក់ឯណោះ។
យោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ការឆ្លងជំងឺគ្រុនឈាមត្រូវបានរាយការណ៍មកពីក្នុងស្រុកទាំង ៦៤ របស់ប្រទេសបង់ក្លាដែស។ អ្នកជំងឺគ្រុនឈាមរាប់រយនាក់បាននាំគ្នាទៅមន្ទីរពេទ្យក្នុងរដ្ឋធានី Dhaka ដើម្បីស្វែងរកការព្យាបាល ប៉ុន្តែគ្រឿងបរិក្ខារមិនគ្រប់គ្រាន់។ បច្ចុប្បន្នមន្ទីរពេទ្យកំពុងខ្វះសេរ៉ូមរាប់សិបកំប្លោក ដោយសារអ្នកជំងឺគ្រុនឈាម រងការខ្សោះជាតិទឹកខុសពីជំងឺដទៃ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
ចុចអាន៖ ទារកអាមេរិកម្នាក់មានឈ្មោះថា “baby Hulk” ដោយសារជំងឺចម្លែក
ចុចអាន៖ អ្នកវិទ្យាសាស្រ្តអះអាងថា មនុស្សនឹងត្រូវវិនាសខ្ទេចពីផែនដី នៅ ២៥០លានឆ្នាំទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


