ព័ត៌មានអន្ដរជាតិ
មីយ៉ាន់ម៉ា ខឹង ចិន ដែលផលិតរឿង “No More Bets” បង្កើតឧក្រិដ្ឋកម្មបង្ខូចកេរ្តិ៍ឈ្មោះប្រទេសខ្លួន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រថា យោធារបស់មីយ៉ាន់ម៉ាបានរិះគន់សម្ព័ន្ធមិត្តជិតស្និទ្ធចិន ជុំវិញខ្សែភាពយន្តដែលផលិតឡើងលើការជួញដូរមនុស្ស និងសមាសធាតុឆបោក ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសខ្លួនយ៉ាងខ្លាំងក្លា។
ភាពយន្តចិនរឿង “No More Bets” ប្រាប់ពីរឿងរ៉ាវរបស់អ្នកសរសេរកម្មវិធីកុំព្យូទ័រម្នាក់ ដែលត្រូវបានជួញដូរទៅប្រទេសអាស៊ីអាគ្នេយ៍ដែលមិនបញ្ចេញឈ្មោះ ហើយត្រូវបានបង្ខំឲ្យធ្វើការជាអ្នកបោកប្រាស់តាមអ៊ីនធឺណិតសម្រាប់ក្រុម។

ត្បិតថាភាពយន្តមួយនេះ មិនបាននិយាយពីឈ្មោះមីយ៉ាន់ម៉ាក្ដី ប៉ុន្តែការកំណត់របស់វាស្រដៀងទៅនឹងតំបន់ភាគខាងជើងដែលគ្មានច្បាប់របស់ប្រទេសនេះ ដែលក្រុងប៉េកាំងនិយាយថា ពលរដ្ឋរបស់ខ្លួនត្រូវបានគេបោកបញ្ឆោត ឬជួញដូរជាប្រចាំ និងបង្ខំឲ្យធ្វើការបោកប្រាស់ជនរួមជាតិតាមអ៊ីនធឺណិត។
ទោះយ៉ាងណាក៏ដោយ ការបោកប្រាស់បានធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារ ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់និងជាអ្នកផ្គត់ផ្គង់អាវុធសម្រាប់របបយោធាឯកោអន្តរជាតិ។
បើយោងតាមកាសែតរដ្ឋ Global New Light of Myanmar បានបញ្ជាក់ឲ្យដឹងថា អគ្គកុងស៊ុលរបស់យោធានៅទីក្រុងណាននីង ភាគនិរតីនៃប្រទេសចិនបានលើកឡើងពីការធ្វើឲ្យខូចមុខមាត់របស់មីយ៉ាន់ម៉ានៅក្នុងខ្សែភាពយន្ត ដែលត្រូវបានថតដោយចិន និងចេញផ្សាយនៅក្នុងប្រទេស ព្រមទាំងជុំវិញពិភពលោកផងដែរ។
លោកបានប្រាប់មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ Guangxi កាលពីដើមសប្តាហ៍នេះថា “ដំណើររឿងទាក់ទងនឹងមីយ៉ាន់ម៉ា អមដោយរបាយការណ៍ដែលថា ជនជាតិចិនមានការព្រួយបារម្ភអំពីការធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្រោយទស្សនាភាពយន្ត “No More Bets” ។
ទោះបីជាទើបតែចេញក្នុងខែសីហាក៏ដោយ “No More Bets” បានក្លាយជាភាពយន្តដែលពេញនិយមបំផុតទី ៣នៅក្នុងប្រទេសចិនក្នុងឆ្នាំនេះ ដោយទទួលបានប្រាក់ ៣.៨ពាន់លានយន់ (៥២១ លានដុល្លារ) និងការពិភាក្សាតាមអ៊ិនធរណេតដ៏ច្រើនបំផុតអំពីគ្រោះថ្នាក់នៃការមកទស្សនាអាស៊ីអាគ្នេយ៍។ ស្របពេលដែល ភាពយន្តនេះមិនត្រូវបានដាក់បញ្ចាំងនៅក្នុងរោងកុនមីយ៉ាន់ម៉ាទេ។
ទន្ទឹមនោះទៀតសោត មួយខែមុនពេលការចេញផ្សាយខ្សែភាពយន្តនេះ ប្រទេសចិនបានប្រាប់យោធាមីយ៉ាន់ម៉ាឲ្យកម្ចាត់ចោលមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតនៅតាមព្រំដែនដែលគ្មានច្បាប់របស់ខ្លួន ដែលកំណត់គោលដៅពលរដ្ឋចិន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រទេសអាស៊ាន ៦ ពួតដៃជាមួយ ចិន កម្ចាត់ឧក្រិដ្ឋកម្មឆ្លងដែនទាក់ទងល្បែងស៊ីសងតាមអនឡាញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


