កីឡា
សហព័ន្ធបាល់ទាត់អាល់បានី និងស៊ែប៊ី រងការពិន័យជាទឹកប្រាក់ពី UEFA
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានសម្រេចពិន័យសហព័ន្ធបាល់អាល់បានី និងស៊ែប៊ី ក្រោយអ្នកគាំទ្រក្រុមទាំង២បង្កសកម្មភាពជ្រុលនិយមក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ EURO ឆ្នាំ២០២៤។

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានពិន័យសហព័ន្ធបាល់ទាត់អាល់បានី និងកីឡាករស៊ែប៊ីចំនួន១០,៧០០ដុល្លារ ក្នុងម្នាក់ៗ ក្រោយអ្នកគាំទ្របង្ហាញបដាជាមួយនឹងផែនទីជាតិនិយមក្នុងការប្រកួតជើងឯកអឺរ៉ុប។ សហព័ន្ធបាល់ទាត់ប្រទេសទាំង២ត្រូវបានចោទប្រកាន់ពីបទបញ្ជួនសារ និងបង្កឲ្យមានហេតុមិនសមរម្យក្នុងព្រឹត្តិការណ៍កីឡា។
អ្នកគាំទ្រអាល់បានីបានបង្ហាញបដាជាមួយនឹងផែនទីនៃប្រទេសរបស់ពួកគេដែលពង្រីកព្រំដែនរបស់ខ្លួនទៅក្នុងទឹកដីនៃប្រទេសជិតខាង។ វាត្រូវបានបង្ហាញក្នុងអំឡុងពេលចាញ់ ២-១ ជាមួយអុីតាលី។ ចំពោះបដាអ្នកគាំទ្រស៊ែប៊ី រួមមានទឹកដីឯករាជ្យនៃកូសូវ៉ូ និងពាក្យស្លោកថា (គ្មានការចុះចាញ់) ពេលចាញ់អង់គ្លេស ១-០។

សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានបើកការស៊ើបអង្កេតដាច់ដោយឡែកលើការចោទប្រកាន់ពីការរើសអើងដោយអ្នកគាំទ្រស៊ែប៊ីផងដែរ។ ចំពោះសហព័ន្ធបាល់ទាត់កូសូវ៉ូក៏ប្តឹងជាផ្លូវការទៅ UEFA។ ដោយឡែកសហព័ន្ធអាល់បានីត្រូវបានពិន័យជាប្រាក់បន្ថែមចំនួន២៩,៤០០ដុល្លារ ចំពោះទង្វើរបស់អ្នកគាំទ្រដែលដុតភ្លើង និងកាំជ្រួច គប់ពែង។ ចំណែកសហព័ន្ធកីឡាបាល់ទាត់ស៊ែប៊ីត្រូវបង់ប្រាក់ចំនួន ៤,៨០០ ដុល្លារ បន្ថែមទៀតសម្រាប់អ្នកគាំទ្រដែលគប់ពែង៕
UEFA បានប្រកាសពីការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាវិន័យរបស់ខ្លួនប៉ុន្មានម៉ោង បន្ទាប់ពីអាល់បានីបានស្មើ ២-២ ជាមួយក្រូអាតក្នុងការប្រកួតពូល B៕
ប្រភព៖ AP
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


