សន្តិសុខសង្គម
គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់
កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបក្រុមឧក្រិដ្ឋជនគ្រឿងញៀនចំនួន៥នាក់ រឹបអូសគ្រឿងញៀនចំនួន១៤៥គីឡូក្រាម និងវត្ថុតាងមួយចំនួន។

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២១មិថុនានេះថា ប្រតិបត្តិការបង្ក្រាបគ្រឿងចំនួន១៤៥គីឡូក្រាមនេះ បានធ្វើឡើងចាប់ពីថ្ងៃទីយប់ថ្ងៃទី១៦ និងថ្ងៃទី១៧មិថុនា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ លើ៣ទីតាំង។
លោកបន្ថែមថា ក្រុមឧក្រិដ្ឋជនទាំងនេះ គឺជាឈ្មួញកណ្ដាល និងជាក្រុមចែកចាយដ៏ធំនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាមបណ្ដាលខេត្តមួយចំនួន។ លោកបន្ថែមថា បើតាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យទាំងនេះ រយៈពេលមួយខែមកនេះ គឺពួកគេទទួលបានគ្រឿងញៀនពីឈ្មួញបន្តច្រើនលើកមកហើយ ហើយក្នុងមួយលើកៗ ចាប់ពី១០០ ទៅ១៥០គីឡូ និងយកមកវិចខ្ចប់បំបែកកែឆ្នៃត្រា ចែកចាយម្ដងចាប់ពី ២ ទៅ៣គីឡូជាប្រចាំ ដោយក្នុងមួយថ្ងៃ គឺអាចចែកចំនួន១០ដង។ បើទោះបីជាមុខសញ្ញាគ្រឿងញៀននៅមិនទាន់បង្ក្រាបអស់ដាច់ដានត្រឹមនេះក្ដី លោក ជួន ណារិន្ទ ក៏បានប្ដេជ្ញាថា នឹងខិតស្រាវជ្រាវតាមជំនាញបច្ចេកទេសដើម្បីស្រាវជ្រាវបន្ថែម។

លោកឧត្ដមសេនីយ៍ឯកស្នងការរាជធានីភ្នំពេញបញ្ជាក់បន្ថែមថា ករណីនេះ គឺមិនមែនជាករណីផលិតនៅក្នុងប្រទេសកម្ពុជានោះទេ គឺជាករណីនាំចូលតាមច្រកព្រុំដែនពីប្រទេសជិតខាងយកមកស្តុកទុកក្នុងរាជធានីភ្នំពេញដើម្បីចែកចាយបន្ត៕




-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ២១ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ