ព័ត៌មានអន្ដរជាតិ
ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ភ័យខ្លាច ជាប់នៅក្នុងការប្រយុទ្ធនៅភាគខាងលិចមីយ៉ាន់ម៉ា
.
ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ អាចនឹងជាប់គាំងនៅក្នុងការប្រយុទ្ធគ្នានៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ខណៈដែលក្រុមជនជាតិភាគតិចប្រដាប់អាវុធដ៏មានឥទ្ធិពលមួយក្រុមបានពង្រាយយោធានៅក្នុងទីក្រុងឆ្នេរសមុទ្រមួយនៅតាមព្រំដែនរបស់ប្រទេសជាមួយប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១៧ ខែ មិថុនានេះ។

កងទ័ពអារ៉ាកាន (AA) ដែលកំពុងប្រយុទ្ធដើម្បីដណ្ដើមយកតំបន់រ៉ាឃីន របស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសឲ្យប្រជាជនទីក្រុង Maungdaw ភាគច្រើនជាជនជាតិរ៉ូហ៊ីងយ៉ា ចាកចេញពីក្រុងនេះមុនពេលការវាយលុកដែលបានគ្រោងទុកមកដល់។ខណៈការវាយប្រហាររបស់ AA លើទីក្រុង Maungdaw គឺជាការវាយប្រហារចុងក្រោយបង្អស់របស់ពួកឧទ្ទាមក្នុងរយៈពេលជាច្រើនខែប្រឆាំងនឹងរបបយោធាមីយ៉ាន់ម៉ា ដែលបានកាន់អំណាចនៅក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ ២០២១ ហើយឥឡូវនេះគួរឲ្យកត់សម្គាល់ថារដ្ឋាភិបាលកាន់អំណាចស្ថិតនៅក្នុងស្ថានភាពទន់ខ្សោយកម្លាំងកាន់តែខ្លាំងឡើងនៅទូទាំងប្រទេស។

យោងតាម អនុរដ្ឋមន្ត្រីសិទ្ធិមនុស្សនៃរដ្ឋាភិបាលរួបរួមជាតិរបស់ប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ៧០,០០០ នាក់ដែលកំពុងរស់នៅក្នុងទីក្រុង Maungdaw ត្រូវបានជាប់គាំង ខណៈការប្រយុទ្ធកាន់តែខិតជិតមកដល់។ចំណែកជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងបង់ក្លាដែសកាលពីខែមុន ដើម្បីស្វែងរកសុវត្ថិភាពពីជម្លោះដែលកំពុងកើនឡើង បើទោះបីជាប្រទេសជិតខាងមានការស្ទាក់ស្ទើរក្នុងការទទួលយកជនភៀសខ្លួនបន្ថែមទៀតក៏ដោយ។
គួរបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ាបានប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសភូមា ដែលភាគច្រើនកាន់ព្រះពុទ្ធសាសនាអស់រយៈពេលជាច្រើនទសវត្សមកហើយ។ ជនជាតិនេះជិតមួយលាននាក់រស់នៅក្នុងជំរុំជនភៀសខ្លួនក្នុងព្រំដែន Cox’s Bazar របស់ប្រទេសបង់ក្លាដែស បន្ទាប់ពីបានភៀសខ្លួនចេញពីការបង្រ្កាបដែលដឹកនាំដោយយោធានៅក្នុងរដ្ឋរ៉ាឃីនក្នុងឆ្នាំ ២០១៧៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


