ព័ត៌មានអន្ដរជាតិ
ទឹកជំនន់វាយប្រហារភាគខាងត្បូងប្រទេសចិន ខណៈសីតុណ្ហភាពកើនឡើងនៅតំបន់ផ្សេងទៀត
ក្រសួងឧតុនិយមរបស់ប្រទេសចិន បានចេញការប្រកាសអាសន្នពីសីតុណ្ហភាពកើនឡើងខ្ពស់ ដោយតំបន់ជាច្រើននៅទូទាំងប្រទេសបានជួបប្រទះនូវកំដៅដ៏ខ្លាំង ខណៈដែលខេត្តភាគខាងត្បូងជាច្រើនបានចេញការព្រមានអំពីទឹកជំនន់ធ្ងន់ធ្ងរ ដោយសារតែភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់ទីភាក់ងារព័ត៌មាន Reuters នៅថ្ងៃទី ១៧ ខែ មិថុនានេះ។

ក្រសួងឧតុនិយមចិន បានព្យាករសីតុណ្ហភាពអតិបរមាពី ៣៧-៣៩ អង្សាសេ នៅផ្នែកខ្លះនៃ Xinjiang ម៉ុងហ្គោលី និង Henan កាលពីថ្ងៃអាទិត្យ។ ខណៈទីក្រុងប៉េកាំងបានចេញការព្រមានអំពីរលកកម្ដៅខ្ពស់បំផុតទីពីរ ដែលព្យាករថាសីតុណ្ហភាពនឹងឡើងដល់លើសពី៣៧អង្សាសេនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ។
ទូរទស្សន៍រដ្ឋចិន CCTV ក៏បានរាយការណ៍ដែរថា ខេត្ត Liaoning ភាគឦសានរបស់ប្រទេសចិន សីតុណ្ហភាពនឹងឡើងដល់ ៤០ទៅ៤២ អង្សាសេក្នុងរយៈពេលពីរថ្ងៃខាងមុខនេះ។ ទោះបីជាយ៉ាងណាអាំងតង់ស៊ីតេនៃសីតុណ្ហភាពខ្ពស់នឹងថយចុះនៅភាគខាងជើងប្រទេសចិន និងតំបន់រវាងទន្លេលឿង និងទន្លេ Huaihe។

ស្របពេលជាមួយគ្នានេះ ភ្លៀងធ្លាក់ខ្លាំងក៏បានបោកបក់ខេត្ត Fujian ភាគអាគ្នេយ៍រយៈពេលប្រាំពីរថ្ងៃ នឹងត្រូវបានព្យាករថាចំនួនទឹកនឹងបង្កើនកម្រិតទឹកនៅក្នុងទន្លេមួយចំនួនលើសពីកម្រិតប្រកាសអាសន្ន ខណៈអាជ្ញាធរក៏បានបញ្ចេញទឹកចេញពីអាងស្តុកទឹកជាច្រើន។
ចំណែកអាជ្ញាធរក្នុងតំបន់ Guangxi បានប្រកាសថាកម្រិតទឹកទន្លេក្នុងតំបន់មួយចំនួនបានលើសពីកម្រិតប្រកាសអាសន្ន ហើយសិស្សម្នាក់ត្រូវស្លាប់នៅក្នុងទឹកជំនន់នៅទីក្រុង Guilin ភាគខាងត្បូងផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


