ជីវិតកម្សាន្ដ
មានទ្រព្យច្រើនមែនពិត តែ តួ ឈិន ឡុង ពិបាកបែងចែកឲ្យកូនៗ
ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ធ្លាប់រាយការណ៍ថា ទ្រព្យសម្បត្តិសុទ្ធរបស់ Jackie Chan ឬតួ ឈិនឡុង ត្រូវគេប៉ាន់ស្មានថាមានចំនួន ៤០០លានដុល្លារ ប៉ុន្តែតាមពិត ទ្រព្យសម្បត្តិពិតរបស់លោកប្រហែលជាខ្ពស់ជាងចំនួនដែលប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ជាច្រើនដង។ ស្របពេលដែលតារាសម្ដែងហុងកុងរូបនេះ បែរជាមានការលំបាកក្នុងការសម្រេចចិត្តបែងចែកទ្រព្យសម្បត្តិក្នុងចំណោមកូនៗរបស់ខ្លួន។

តារាសម្ដែងក្បាច់គុនចិន បច្ចប្បន្នមានអាយុ ៧០ ឆ្នាំ ហើយគាត់បានធ្វើការផ្លាស់ប្តូរការចែកចាយជាច្រើននៅក្នុងឆន្ទៈរបស់គាត់ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។ សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ មិនដឹងច្បាស់ថា មរតកនឹងត្រូវបែងចែកយ៉ាងណានោះទេ។
ថ្វីដ្បិតតែគាត់មានទ្រព្យសម្បត្តិច្រើនក៏ដោយ ក៏ Jackie Chan នៅតែមានបញ្ហាជាមួយនឹងការបែងចែកសិទ្ធិមរតកនៅពេលដែលកូនប្រុសតែមួយរបស់គាត់ធ្លាក់ចូលក្នុងពន្ធធនាគារ។ កន្លងមករឿងស្នេហាមិនចេះទប់ចិត្ត និងកូនក្រៅច្បាប់របស់តារារូបនេះ បានក្លាយជាស្រមោលជុំវិញខ្លួន។ ទោះបីជាដឹងថា ឈិន ឡុង មានប្រពន្ធកូនក៏ដោយ អតីតភរិយាលោក នៅតែទទួលយកទំនាក់ទំនងនេះរហូតមានផ្ទៃពោះ។
អតីតបវរកញ្ញាសម្រស់ Elaine Ng និងជាអតីតភរិយាក៏បានបញ្ជាក់ដែរថា នាងមិនដែលត្រូវបានឈិនឡុង ផ្ដល់ប្រាក់ដើម្បីមើលថែឬចិញ្ចឹមកូនស្រីរបស់នាងទេតាំងពីកើតមក។ ក្នុងកិច្ចសម្ភាសន៍នាងក៏បាននិយាយដែរថា កូនស្រីមិនដែលជួបឪពុក ឬទទួលបានការចាប់អារម្មណ៍ពីលោកសូម្បីតែម្ដងឡើយ។ ប៉ុន្តែនៅពេលដែល Jackie Chan ឈានចូលវ័យចាស់បន្តិចម្ដងៗ គាត់បានចាប់ផ្តើមគិតពីរបៀបបែងចែកទ្រព្យសម្បត្តិដែលគាត់ប្រមូលបានពេញមួយជីវិតសម្រាប់កូនៗ ។ នៅឆ្នាំ ២០២៣ ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានរាយការណ៍ថាតារាប្រុស Jackie បានផ្លាស់ប្តូរឆន្ទៈរបស់គាត់សារជាថ្មី។

លើកនេះលោកបានសម្រេចចិត្តទុកទ្រព្យសម្បត្តិភាគច្រើនរបស់ខ្លួនទៅប្រពន្ធស្របច្បាប់ឈ្មោះ Joan Lin ហើយទ្រព្យសម្បត្តិដែលនៅសល់នឹងត្រូវបរិច្ចាគទៅអង្គការសប្បុរសធម៌ក្នុងទីក្រុងហុងកុង និងដីគោកដើម្បីជួយកុមារជាច្រើនក្នុងទីក្រុងហុងកុងទៅវិញ។
ទោះបីជាយ៉ាងណា ទស្សនិកជននៅតែរង់ចាំមើលថា តើតួឈិនឡុងព្រមបែងចែកទ្រព្យឲ្យទៅកាន់កូនស្រីក្រៅខោដែរឬទេ ខណៈពេលដែលស្ថានភាពរបស់នាងបច្ចុប្បន្ន ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានបង្ហាញថា នាងរស់នៅដូចជនអនាថា គ្មានទីពឹងអាស្រ័យ ហើយរង់ចាំតម្រង់ជួរសុំអាហារពីគេតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តួហុងកុង Eric Tsang បង្ហាញសកម្មភាពលួចមើលដើមទ្រូងនារីម្នាក់ ខណៈមហាជនហៅថាមិនសមរម្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


