ព័ត៌មានអន្ដរជាតិ
ក្មេងស្រី អាមេរិក ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីឪពុកភ្លេចក្នុងរថយន្ត ៣ ម៉ោង
ហេតុការណ៍សោកនាដកម្មមួយបានកើតឡើងនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិក នៅពេលដែល Charlotte Jones ក្មេងស្រីអាយុ៣ ឆ្នាំបានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីទុកចោលក្នុងឡានដែលចតនៅមុខផ្ទះអស់រយៈពេលជាង ៣ ម៉ោង ជាមួយនឹងសីតុណ្ហភាពនៅខាងក្រៅឡើងដល់ ៣៦ អង្សាសេ។

នៅព្រឹកថ្ងៃកើតហេតុ ឪពុករបស់ Charlotte បានដឹកកូនស្រីពីរនាក់ផ្សេងទៀតរបស់គាត់ទៅសាលារៀន ហើយភ្លេចថាខ្លួនបាននាំកូនស្រីពៅទៅជិះទៅជាមួយដែរ។ បន្ទាប់មកគាត់បានបើកឡានទៅផ្ទះដើម្បីធ្វើការ ដោយភ្លេចថា Charlotte នៅអង្គុយខាងក្រោយ។
ម្តាយរបស់ក្មេងឈ្មោះ Angela បានរៀបរាប់ពីព្រឹត្តិការណ៍ដ៏សោកសៅនេះតាមរយៈ Fox News ថា នាងបានទូរស័ព្ទមកសួរនាំពីកូនស្រីទាំង២នាក់និងកូនស្រីពៅ។ ភ្លាមៗនោះ នាងឮសំឡេងប្តីភ័យស្លន់ស្លោថា ‘ឱព្រះជាម្ចាស់អើយ ខ្ញុំមិនទាន់យកកូនចេញពីឡានទេ”។ ដោយមិនបង្អង់យូរ ប្តីរបស់នាងបានទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់ ហើយបានយក Charlotte ទៅមន្ទីរពេទ្យក្បែរនោះ។ ប៉ុន្តែគាត់មិនអាចជួយសង្គ្រោះកូនស្រីពៅបានទេ។ ក្មេងបានស្លាប់ដោយសារសីតុណ្ហភាពខ្លាំង នៅខាងក្នុងរថយន្ត។
ដោយឡែក លោក Janet Fannell គឺជាស្ថាបនិកនៃ Kids Be Safe in Cars ដែលជាអង្គការដែលប្រមូលទិន្នន័យស្តីពីការស្លាប់ក្នុងរថយន្តរបស់កុមារ និងយុទ្ធនាការសម្រាប់ស្តង់ដារសុវត្ថិភាពប្រសើរជាងមុនបាននិយាយថា រឿងរបស់ Charlotte មិនមែនជារឿងចម្លែកទេ។

ស្ថាបនិកនៃ Kids Be Safe in Carsរូបនេះនិយាយថា “ផ្អែកលើទិន្នន័យដែលយើងបានប្រមូលតាំងពីឆ្នាំ ១៩៩០ ជាង៥៥% នៃការស្លាប់របស់កុមារក្នុងរថយន្តគឺបណ្តាលមកពីឪពុកម្តាយទុកកូនរបស់ពួកគេនៅក្នុងឡានដោយចៃដន្យ។ ភាគច្រើន ឪពុកម្តាយទាំងនេះគឺជាឪពុកម្តាយដ៏ល្អ ហើយ ៩០% នៃឧបទ្ទវហេតុទាំងនេះ គឺជាគ្រោះថ្នាក់ដែលគ្មាននរណាម្នាក់ចង់កើតឡើង” ។
លោក Jennette បន្ថែមថា ចំនួនកុមារដែលស្លាប់ដោយការទុកចោលក្នុងរថយន្តក្តៅនៅតែបន្តកើនឡើង។ ទន្ទឹមនឹងនេះដែរ ចំនួនកុមារដែលបានស្លាប់នៅពេលអង្គុយនៅកៅអីខាងមុខមានការថយចុះ ដោយសារការហាមប្រាមការប្រើប្រាស់កៅអីកុមារខាងមុខ។ ការស្លាប់របស់កុមារច្រើនជាង ១,០៨៣ នាក់នៅក្នុងរថយន្តដែលមានកំដៅខ្លាំងត្រូវបានកត់ត្រានៅចន្លោះឆ្នាំ ១៩៩០ និង២០២៣ ដោយមានការស្លាប់ចំនួន២៩ នាក់ កាលពីឆ្នាំមុន និង ៣៦ នាក់ក្នុងឆ្នាំ ២០២២ ។
យ៉ាងណាមិញ ចំពោះមូលហេតុនៃសោកនាដកម្មនេះអាចជា នេះក៏ដោយសារតែច្បាប់នៅសហរដ្ឋអាមេរិកតម្រូវឱ្យមានការទប់ស្កាត់ដោយមិនឲ្យកុមារអង្គុយខាងមុខ។ ជាលទ្ធផល អ្នកបើកបរជារឿយៗមិនអាចមើលឃើញកុមារអង្គុយពីក្រោយពួកគេទេ ហើយអាចភ្លេចក្មេងដោយចៃដន្យ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អាយុត្រឹម ១២ឆ្នាំ តែក្មេងស្រី តៃវ៉ាន់ ត្រូវលាងឈាមមួយជីវិត ព្រោះទម្លាប់ញ៉ាំអាហារបំពងរាល់ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


