ជីវិតកម្សាន្ដ
ធ្លាប់មានប្រវត្តិគ្រួសារបែកបាក់ បវរកញ្ញាវៀតណាម Thuy Tien ព្រលយថា លែងចង់រៀបការ
អតីតម្ចាស់មកុដ Miss Grand International (MGI) ឆ្នាំ ២០២១ Nguyễn Thúc Thùy Tiên បានព្រលយប្រយោគមួយឃ្លាថា នាងហាក់មិនចង់រៀបការកសាងគ្រួសារនឹងគេឡើយ ដោយសារខ្លួនធ្លាប់មានប្រវត្តិឪពុកម្ដាយលែងលះគ្នាកាលនាងនៅតូច។
ការបញ្ចេញមតិរបស់បវរកញ្ញាវ័យ ២៥ឆ្នាំរូបនេះបានកើតឡើងកាលពីថ្ងៃទី២០ ខែមិថុនា ក្នុងពេលដែលនាងបានចូលរួមកម្មវិធីមួយក្នុងប្រទេសកំណើតខ្លួន។ Thùy Tiên បាននិយាយថា “ប្រសិនបើខ្ញុំបានជួបមនុស្សដែលស័ក្តិសម ហើយពេញចិត្តផ្ដល់ក្ដីស្រលាញ់ឲ្យគេ នោះជារឿងសាមញ្ញបំផុត។ ប៉ុន្តែការនិយាយពីអាពាហ៍ពិពាហ៍នឹងពិបាកសម្រាប់ ខ្ញុំសូម្បីតែគិតដល់វា។ ការលែងលះរបស់ឪពុកម្តាយបានប៉ះពាល់ដល់ការជ្រើសរើសបុរសម្នាក់សម្រាប់មកជាគូជីវិតខ្ញុំនាពេលនេះ។ កាលពីមុនខ្ញុំធ្លាប់លឺមនុស្សជុំវិញខ្លួននិយាយថា កូននឹងធំឡើងដូចឪពុកម្តាយរបស់នាង ពេលរៀបការរួចក៏លែងលះគ្នា ឬអ្នកខ្លះបានបញ្ចេញមតិទៀតថា ខ្ញុំមិនសក្តិសមជាមួយបុរសណាទេ ព្រោះស្ថានភាពគ្រួសាររបស់ខ្ញុំមិនល្អឥតខ្ចោះ”។

មែនទែនទៅ Thùy Tiên មិនចង់ឲ្យរឿងនេះកើតឡើងទេ រឹតតែមិនចង់ឲ្យអ្វីដែលពួកគេនិយាយអំពីនាង ក្លាយជាការពិតទេ។ ចាប់ពីពេលនោះមក Tien បានគិតអំពីការជ្រើសរើសដោយប្រុងប្រយ័ត្ន ឬមិនរៀបការ។ ការចាកចេញរបស់ឪពុកម្តាយតាំងពីនាងអាយុ ៤ ឆ្នាំមក វាបានធ្វើឲ្យនាងកាន់តែឈឺចាប់ខ្លាំងឡើង។ នាងខ្លាចអាពាហ៍ពិពាហ៍បែកបាក់ ខ្លាចថាខ្លួនឯងនឹងមានវាសនាដូចពួកគាត់ ទើបតែងតែគិតថា មិនចង់រៀបការមានគ្រួសារដូចគេឯងឡើយ។
ទោះបីជាយ៉ាងណា ក្រឡេកទៅមើលជីវិតស្នេហាអតីតកាលរបស់នាង តាមពិតបវរកញ្ញារូបនេះធ្លាប់មានស្នេហាដល់ទៅ៣ដងរួចមកហើយ។ ក្នុងពេលមានស្នេហា Thuy Tien បាននិយាយថា នាងជាមនុស្សដែលមានចិត្តស្រលាញ់ខ្លាំង។ ស្នេហាដំបូងរបស់នាងបានកើតឡើងនៅពេលបញ្ចប់វិទ្យាល័យ ក្រោយមកទើបចំណងស្នេហាបានប្រេះឆា បន្ទាប់ពីខាងប្រុសសម្រេចចិត្តទៅរៀននៅបរទេស។ លើកទី២ដែលនាងធ្លាក់ក្នុងអន្លង់ស្នេហ៍ ក៏ជាក្ដីស្រលាញ់ឈឺចាប់ ពេលខ្លួននាងនិយាយលាទៅកាន់គេ។ ចំណែកឯស្នេហាទីបី ក៏ត្រូវបញ្ចប់យ៉ាងឆាប់រហ័ស ព្រោះអ្នកទាំងពីរបានជួបគ្នា ខុសពេលវេលា។
ទោះបីជាមានជីវិតស្នេហាមិនសមប្រកក៏ពិតមែន តែបច្ចុប្បន្ននេះ Thuy Tien ក៏កំពុងស្វែងរកដៃគូដែលទទួលខុសត្រូវចំពោះគ្រួសារ និងផ្តល់ក្តីសុខដល់នាង។ ការចែករំលែកអំពីដៃគូដ៏ល្អរបស់នាង មនុស្សត្រូវមានធាតុផ្សំទាំងអស់ដូចជា ជំនាញ ភាពវៃឆ្លាត និងភាពអត់ធ្មត់។
បវរកញ្ញាវៀតណាម បានសារភាពថា ដ្បិតថាពេលនេះមិនទាន់ចង់រៀបការ ប៉ុន្តែបុរសដែលនាងចង់បានជាគូអនាគត ត្រូវតែជាមនុស្សដែលនាំមកនូវសុវត្ថិភាព។ ដូចគ្នាសម្រាប់អាពាហ៍ពិពាហ៍ នាងចង់មានអាពាហ៍ពិពាហ៍ប្រកបដោយសុវត្ថិភាព។ ផ្នែកខាងក្រោយដ៏រឹងមាំ នឹងផ្តល់ឲ្យនូវអារម្មណ៍សុវត្ថិភាព និងសន្តិភាពក្នុងការចេញទៅធ្វើការជារៀងរាល់ថ្ងៃ ហើយនាងគិតថា នេះគឺជារឿងសំខាន់បំផុត។
គួរបញ្ចាក់ដែរថា បន្ទាប់ពីបានគ្រងមកុដ MGI អស់រយៈពេលជាង៤ ឆ្នាំមក ពេលនេះអាជីពរបស់ Thuy Tien ហាក់មានសន្ទុះ កាក់កប រីកចម្រើនទៅមុខឥតឈប់ឈរ។ សម្រស់របស់វៀតណាមរូបនេះ ត្រូវបានគេស្គាល់ថាជារាជិនីសម្រស់ ដែលមានភាពលេចធ្លោជាងគេក្នុងប្រវត្តិសាស្ត្រកម្មវិធីប្រកួត ជាពិសេស នៅពេលដែលនាងបានធ្វើដំណើរទៅកាន់ប្រទេសជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជា ហើយថែមទាំងបានធ្វើកិច្ចសន្យាផ្សាយពាណិជ្ជកម្មតូចធំជាច្រើនផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតម្ចាស់មកុដឆ្នាំ ២០២១ Thuy Tien ពិតជាទិញភាគហ៊ុន MGI ?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


