ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ
តាមរយៈទំព័រហ្វេសប៊ុក រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ស្នើអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកផលិតមាតិកា និង MMO បញ្ឈប់ការផ្សាយវីដេអូដែលជនត្រូវចោទ ស្រី ស៊ីណា បាញ់ស្រោចលើជនរងគ្រោះកាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅ ព្រោះរូបភាពនេះ ជារូបភាពដ៏ឃោរឃៅ និងប៉ះពាល់ដល់ផ្លូវចិត្តក្រុមគ្រួសារនៃសព។

លោក នេត្រ ភក្ត្រា ស្នើដូច្នេះ បន្ទាប់មានការលេចធ្លាយនូវឃ្លីបវីដេអូនៃហេតុការណ៍អតីតឧកញ៉ា ស្រី ស៊ីណា បាញ់ជនរងគ្រោះ និងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងឃើញអង្គភាពសារព័តមានខ្លះបានផ្សព្វផ្សាយបន្ត។
តាមសំណេរនៅរាត្រីថ្ងៃទី២២ ខែមិថុនា លោក រដ្ឋមន្ត្រីសរសេរដូច្នេះ ៖«ខ្ញុំសូមបងប្អូនអ្នកសារព័ត៌មានបញ្ឈប់ការចែកចាយផ្សព្វផ្សាយបន្ត និងស្នើដល់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់កុំចែករំលែកបន្តនូវរូបភាពដ៏សាហាវឃោរឃៅនេះ ខណៈក្រុមគ្រួសារសាច់ញាតិនៃប្អូនស្រីប្អូនប្រុសដែលបានស្លាប់ កំពុងកាន់មរណទុក្ខយ៉ាងក្រៀមក្រំចំពោះការបាត់បង់កូនក្មួយជាទីស្រឡាញ់របស់ខ្លួន»។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក៏ស្នើអ្នកសារព័ត៌មានឱ្យបញ្ឈប់ការផ្សព្វផ្សាយវីដេអូ ដែលបង្ហាញពីសកម្មភាព អតីត ឧកញ៉ា ចូលទៅបាញ់ជនរងគ្រោះ។

តាមលោក នេត្រ ភក្រ្តា ដែលអតីតអ្នកសារព័ត៌មាន ការផ្សព្វផ្សាយពីវីដេអូជនត្រូវចោទ ស្រី ស៊ីណា បាញ់ស្រោចជាច្រើនគ្រាប់លើជនរងគ្រោះ ជាការកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃជនរងគ្រោះ។
តាមលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ការផ្សព្វផ្សាយឃ្លីបវីដេអូនេះពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ គឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ហេតុដូច្នេះ លោករដ្ឋមន្ត្រី អំពាវនាវឱ្យបញ្ឈប់ការផ្សព្វផ្សាយ និងការចែកចាយបន្តនូវវីដេអូឃ្លីបទាំងអស់នោះ។

មិនខុសពីការលើកឡើងរបស់លោក នេត្រ ភក្ត្រា ឡើយ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក៏ចាត់ទុកសកម្មភាពផ្សព្វផ្សាយពីវីដេអូជនត្រូវចោទ ស្រី ស៊ីណា បាញ់ស្រោចជាច្រើនគ្រាប់លើជនរងគ្រោះ គឺកាន់តែធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់គ្រួសារជនរងគ្រោះ ហើយការផ្សព្វផ្សាយវីដេអូនេះគឺប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
គួរឱ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែមិថុនា នេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ លើជនដៃដល់ ស្រី ស៊ីណា ពីបទ ឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


