ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រកឃើញសាកសព២៦០នាក់ ស្លាប់រដូករណែលនៅកន្លែងរៀបចំពិធីបុណ្យតន្ត្រី
សេវាសង្គ្រោះអ៊ីស្រាអែល Zika និយាយថា សាកសពចំនួន២៦០នាក់ ត្រូវបានរកឃើញនៅរដូករណែលបន្ទាប់ពីក្រុមហាម៉ាស់ កំណត់គោលដៅលើពិធីបុណ្យតន្ត្រីមួយ ក្នុងប្រទេស។

អ្នកដែលត្រូវបានសម្លាប់នៅក្នុងពិធីបុណ្យ Supernova ជិតតំបន់ Re’im ភាគខាងត្បូងប្រទេសអ៊ីស្រាអែល គឺស្ថិតក្នុងចំណោមមនុស្សស្លាប់ជាង៧០០នាក់ នៅទូទាំងប្រទេស គិតត្រឹមពេលនេះ។
ខ្សែវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញមនុស្សរាំរែកនៅល្ងាចថ្ងៃសុក្រ មុនការវាយប្រហារនៅព្រឹកថ្ងៃសៅរ៍។ បន្ទាប់មក គេឃើញមនុស្សម្នា រត់កាត់វាល ជាមួយនឹងស្នូរកាំភ្លើងបាញ់ពីក្រោយ។

យោងតាមមន្ត្រីអ៊ីស្រាអែល ក្រៅពីអ្នកស្លាប់, មនុស្សចំនួន១៥៩០នាក់ក៏បានរងរបួសផងដែរ ចាប់តាំងពីការលុកលុយ ចាប់ផ្តើមកាលពីថ្ងៃសៅរ៍។
ទន្ទឹមនឹងនោះ នៅតំបន់ហ្គាហ្សា ប្រជាជនប៉ាឡេស្ទីន ៤០០នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ និង ២៣០០នាក់រងរបួស។ នេះបើយោងតាមក្រសួងសុខាភិបាល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ក្រសួងការបរទេស កំពុងបន្តទាក់ទងជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធានាសុវត្ថិភាពនិស្សិតខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


