ព័ត៌មានអន្ដរជាតិ
តួលេខជនបរទេស ស្លាប់នៅអ៊ីស្រាអែល ក្នុងនោះ ថៃ ច្រើនជាងគេ
ជនបរទេសរាប់សិបនាក់ត្រូវបានសម្លាប់ រងរបួស ឬចាប់ជាចំណាប់ខ្មាំង ក្នុងអំឡុងការវាយលុកដោយក្រុមប៉ាឡេស្ទីន ហាម៉ាស់ ដែលបណ្តាលឲ្យមនុស្សប្រហែល ១០០០នាក់ស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ខណៈ១៥០នាក់ផ្សេងទៀត ត្រូវបានចាប់ជាចំណាប់ខ្មាំង។

គិតត្រឹមព្រឹកថ្ងៃពុធទី១១ខែតុលា, ក្នុងចំណោមជនបរទេសដែលបាត់បង់ជីវិតទាំង៧៣នាក់ គេដឹងថា ជនជាតិថៃមានចំនួនច្រើនជាងគេគឺ១៨នាក់ ហើយបន្ទាប់មកគឺអាមេរិក១៤នាក់ ខណៈកម្ពុជា ក៏មានម្នាក់ផងដែរ។
ខាងក្រោមនេះគឺជាតួលេខជនបរទេសដែលត្រូវសម្លាប់ក្នុងប្រទេសអ៊ីស្រាអែល អំឡុងការវាយប្រហារដោយក្រុម ហាម៉ាស់៖
- ថៃ ១៨នាក់
- អាមេរិក ១៤នាក់
- នេប៉ាល់ ១០នាក់
- បារាំង ៨នាក់
- អាហ្សង់ទីន ៧នាក់
- រុស្ស៊ី ៤នាក់
- ឈីលី ៣នាក់
- អ៊ុយក្រែន ២នាក់
- អង់គ្លេស ២នាក់
- ប៉េរូ ២នាក់
- កាណាដា ១នាក់
- កម្ពុជា ១នាក់
- ប្រេស៊ីល ១នាក់
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Times of Israel
ចុចអាន៖ សមាជិករដ្ឋសភាអ៊ីស្រាអែលមួយរូប ជំរុញឲ្យប្រើអាវុធប្រល័យលោក ដើម្បីកម្ទេចជ្រោយហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


