ព័ត៌មានអន្ដរជាតិ
សមាជិករដ្ឋសភាអ៊ីស្រាអែលមួយរូប ជំរុញឲ្យប្រើអាវុធប្រល័យលោក ដើម្បីកម្ទេចជ្រោយហ្គាហ្សា
សមាជិករដ្ឋសភាអ៊ីស្រាអែលឈ្មោះ Revital Gotliv មកពីគណបក្ស Likud ដែលកំពុងកាន់អំណាច បាននិយាយថា “ប្រទេស គួរតែប្រើមីស៊ីល Jericho ដើម្បីកម្ទេចជ្រោយហ្គាហ្សាឲ្យហ្មត់ បន្ទាប់ពីការវាយប្រហារដោយក្រុមហាម៉ាស់”។

លោកស្រី Gotliv បានបង្ហោះលើបណ្តាញសង្គម X ថា “មីស៊ីល Jericho! នេះជាការជូនដំណឹង មុននឹងពិចារណាលើការដាក់ពង្រាយកម្លាំង។ គំនិតរបស់ខ្ញុំគឺចង់ឲ្យប្រើអាវុធប្រល័យលោក។ សូមព្រះរក្សាកម្លាំងរបស់យើងទាំងអស់”។
Jericho គឺជាឈ្មោះមីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់អ៊ីស្រាអែល ដែលគេគិតថា មានសមត្ថភាពវាយប្រហារស្ទើរតែគ្រប់ទីកន្លែងក្នុងពិភពលោក ហើយអ៊ីស្រាអែល ត្រូវបានគេជឿថាមានក្បាលគ្រាប់នុយក្លេអ៊ែរពី១០០ទៅ២០០គ្រាប់។

ក្រោយនិយាយអំពីមីស៊ីលនុយក្លេអែរនេះហើយ លោកស្រី Jericho បានបង្ហោះសារមួយទៀត ដោយអំពាវនាវឲ្យកម្ទេចតំបន់ហ្គាហ្សាឲ្យខ្ទេចហ្មត់ផងដែរ។
លោកស្រីសរសេរថា “មានតែការផ្ទុះ ដែលអង្រួនតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះ ដែលនឹងស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ កម្លាំង និងសន្តិសុខរបស់ប្រទេសនេះ! ដល់ពេល បាញ់មីស៊ីលដ៏មានអានុភាពគ្មានដែនកំណត់ហើយ”។
ទោះបីជាយ៉ាងណាក៏ដោយ បណ្តាញសង្គមX បានចាត់ទុកការបង្ហោះរបស់លោកស្រីថា អាចបំពានច្បាប់ប្រឆាំងនឹងការប្រើពាក្យពេចន៍ហិង្សា ប៉ុន្តែមិនបានលុបចោលទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន បន្ទោសអាមេរិក ចំពោះសង្គ្រាម អ៊ីស្រាអែល-ប៉ាឡេស្ទីន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


