ព័ត៌មានអន្ដរជាតិ
លោក Zelensky កំពុងភ័យខ្លួនថា លោកខាងលិច ប្រហែលទុក អ៊ុយក្រែន ចោលហើយ ព្រោះតែជម្លោះ អ៊ីស្រាអែល-ប៉ាឡេស្ទីន
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងមានក្ដីព្រួយបារម្ភថា លោកខាងលិចប្រហែលជាលែងយកចិត្តទុកដាក់ចំពោះជម្លោះនៅអ៊ុយក្រែនដូចមុនទៀតហើយ ចំពេលមានការវាយប្រហារថ្មីៗនេះលើអ៊ីស្រាអែលពីសំណាក់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ ។

លោក Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍មួយទៅកាន់សារព័ត៌មាន France 2 កាលពីថ្ងៃអង្គារថា “សហគមន៍ពិភពលោកប្រហែលជាលែងសូវយកចិត្តទុកដាក់ចំពោះអ៊ុយក្រែនទៀតហើយមើលទៅ ដោយសារតែប្រទេសភាគច្រើនងាកទៅផ្ដល់ជំនួយសន្តិសុខឲ្យប្រទេសអ៊ីស្រាអែលដែលក៏កំពុងជាប់ដៃប្រយុទ្ធជាមួយក្រុមហាម៉ាស់” ។
ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែនបានអះអាងទៀតថា ប្រសិនបើការផ្ដល់ជំនួយទៅដល់រដ្ឋាភិបាលទីក្រុងកៀវត្រូវបានបញ្ឈប់នោះ ពេលវេលាជ័យជម្នះនឹងធ្លាក់ដល់ដៃខាងរុស្ស៊ីជាក់ជាមិនខាន ប៉ុន្តែលោកនៅតែសង្ឃឹមថា សហរដ្ឋអាមេរិកនឹងនៅបន្តការគាំទ្រ ក៏ដូចជាមិនបិទភ្នែកមើលអ៊ុយក្រែនឡើយ” ។

ស្របពេលជាមួយគ្នានេះ ការលើកឡើងរបស់លោក Zelensky កើតមានឡើង បន្ទាប់ពីអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden អាចនឹងស្នើសុំឲ្យសភាអនុម័តការផ្តល់មូលនិធិបន្ថែមទៀតដើម្បីជួយដល់អ៊ីស្រាអែលដើម្បីទប់ទល់នឹងក្រុមហាម៉ាស់ ។
គួរបញ្ជាក់ថា នៅព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែតុលា ក្រុមហាម៉ាស់បានបើកការវាយប្រហារចេញពីតំបន់ហ្គាហ្សាស្រ្ទីប ដោយបាញ់ស្រោចរ៉ុកកែតរាប់ពាន់គ្រាប់ទៅលើទឹកដីអ៊ីស្រាអែល ខណៈបន្ទាប់មកសញ្ញាប្រកាសអាសន្នបានបន្លឺឡើងជាបន្តបន្ទាប់ក្នុងតំបន់ជាច្រើននៅទូទាំងប្រទេសអ៊ីស្រាអែល រួមមានទាំងតំបន់ Tel Aviv និងតំបន់ជុំវិញនោះផងដែរ ។
មិនយូរប៉ុន្មាន កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានប្រកាសថា ពួកគេកំពុងបើកប្រតិបត្តិការ ‘ដាវដែក’ ជាការសងសឹកចំពោះការវាយប្រហារពីសំណាក់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ ខណៈរហូតមកដល់ពេលនេះការវាយប្រហារគ្នាទៅវិញទៅមករវាងភាគីជម្លោះទាំងពីរបានសម្លាប់មនុស្សដល់ ៣,០០០ នាក់ហើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ ក្នុងពេលតែមួយ អាមេរិក ផ្ដល់ជំនួយសន្តិសុខដល់ប្រទេសកំពុងផ្ទុះសង្គ្រាម ចំនួន ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


