ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស់ អង្វរករ សុំជំនួយ ជួយប្រជាពលរដ្ឋនៅ ហ្គាហ្សា
កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែតុលា ក្រុមហាម៉ាស់ បានអំពាវនាវដល់អង្គការជំនួយពិភពលោកឲ្យផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត និងជំនួយសង្គ្រោះសំខាន់ៗដល់តំបន់ហ្គាហ្សា ខណៈអ៊ីស្រាអែល បន្តការវាយប្រហារតាមអាកាស។

វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា កាន់តែយ៉ាប់យ៉ឺនទៅៗ ខណៈមានការព្រមានថា ប្រជាជនមានហានិភ័យនៃភាពអត់ឃ្លាន ហើយប្រេងឥន្ធនៈ អាចអស់ក្នុងរយៈពេលប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ។
ការព្រមាននេះកើតឡើង ក្រោយពេលអ៊ីស្រាអែល បិទខ្ទប់ការផ្គត់ផ្គង់សំខាន់ៗពីតំបន់ជុំវិញ ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏ឃោរឃៅរបស់ក្រុមហាម៉ាស់។
ក្រុមហាម៉ាស់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមអំពាវនាវដល់ស្ថាប័នផ្តល់ជំនួយ សុខភាព និងសប្បុរសធម៌ទាំងអស់នៅក្នុងពិភពអារ៉ាប់ និងឥស្លាមរបស់យើង ក៏ដូចជាក្នុងសហគមន៍អន្តរជាតិ ឲ្យធ្វើអន្តរាគមន៍ជាបន្ទាន់ និងឆាប់រហ័ស ដើម្បីនាំយកនូវគ្រឿងឧបភោគ បរិក្ខារពេទ្យ និងជំនួយ ព្រមទាំងប្រេងឥន្ធនៈចាំបាច់ទាំងអស់ ដើម្បីជួយសង្គ្រោះពលរដ្ឋប៉ាឡេស្ទីនជាងពីរលាននាក់”។

ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលប៉ាឡេស្ទីន លោកវេជ្ជបណ្ឌិត Mai Alkaila បានព្រមានអំពីការដួលរលំនៃប្រព័ន្ធថែទាំសុខភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជាលទ្ធផលនៃកង្វះខាតការផ្គត់ផ្គង់វេជ្ជសាស្ត្រធ្ងន់ធ្ងរ។
មនុស្សយ៉ាងតិច១៥៣៧នាក់ រួមទាំងកុមារ៥០០នាក់ និងស្ត្រី២៦៧នាក់ផងដែរ ត្រូវបានសម្លាប់ ចាប់តាំងពីអ៊ីស្រាអែលបើកការវាយប្រហារលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ មនុស្ស៦៦១២នាក់ ក៏រងរបួសផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ស្ថានភាពប្រជាជន ប៉ាឡេស្ទីន កាន់តែយ៉ាប់យ៉ឺន ខណៈអ៊ីស្រាអែល រៀបចំការវាយលុកជើងគោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


