ព័ត៌មានអន្ដរជាតិ
វិស័យអចលនទ្រព្យនៅមីយ៉ាន់ម៉ាធ្លាក់ចុះស្ទើរតែ ១០០ ភាគរយ បន្ទាប់ពីរដ្ឋប្រហារ
វិស័យអចលនទ្រព្យរបស់មីយ៉ាន់ម៉ាបានធ្លាក់ចុះ ខណៈភាពចលាចលនយោបាយកំពុងបន្តកើតមាននៅក្នុងប្រទេស ។
អ្នកវិនិយោគនៅក្នុងឧស្សាហកម្មនេះបាននិយាយថា ការទិញ និងលក់អចលនទ្រព្យក្នុងប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចុះជិត ១០០ ភាគរយដោយសារតែការបង្ខំឲ្យផ្ទេរអំណាចដោយយោធារបស់កងកម្លាំង Tatmadaw កាលពីថ្ងៃទី ១ ខែកុម្ភៈ ។
លោក U Nay Min Thu នាយកគ្រប់គ្រងគេហទំព័រ iMyanmarHouse.com បានឲ្យដឹងថា នៅពេលមានចលាចលនយោបាយ ប្រជាជនបានទិញ និងប្រមូលលុយដុល្លារ និងមាស ។ ពួកគេមិនធ្វើការវិនិយោគលើអចលនទ្រព្យនោះទេ ខណៈសហគ្រិនក៏បានបញ្ឈប់អាជីវកម្មរបស់ខ្លួនផងដែរ” ។
លោកបានបន្តថា ទីផ្សារអចលនទ្រព្យកំពុងតែឈានទៅរកលទ្ធផលល្អនៅក្នុងសប្តាហ៍ទី ៣ និងចុងក្រោយនៃខែមករា ដោយកត់ត្រាជាមធ្យមប្រចាំសប្តាហ៍ពី ២ ទៅ ៣ លានដុល្លារ ទាក់ទងនឹងការលក់ និងការទិញ ប៉ុន្តែតួលេខទាំងនេះបានធ្លាក់ចុះ ៩៥ ភាគរយចាប់តាំងពីថ្ងៃទី ១ ខែកុម្ភៈ ។
លោក U Nay Min Thu បាននិយាយថា “ការរំខានក្នុងការភ្ជាប់បណ្តាញអ៊ីនធឺណិតបានធ្វើឲ្យមនុស្សមិនសូវអនឡាញជាញឹកញាប់ ។ យើងបានឃើញថា ចំនួនមនុស្សចូលមើលផេក និងគេហទំព័ររបស់យើងបានធ្លាក់ចុះចំនួន ៥០ ភាគរយ ដោយសារយើងមិនអាចចូលប្រើហ្វេសប៊ុកបានចាប់តាំងពីព្រឹកនេះ” ។
ទន្ទឹមនឹងនេះសហគ្រិនសំណង់បានចង្អុលបង្ហាញថា វិនិយោគិនបរទេសមួយចំនួនក៏បានបញ្ឈប់ប្រតិបត្តិការរបស់ពួកគេផងដែរ ។
លោក U Kyaw Kyaw Soe មកពីសហព័ន្ធសហគ្រិនសំណង់មីយ៉ាន់ម៉ាបាននិយាយថា មិនត្រឹមតែការវិនិយោគបរទេសប៉ុណ្ណោះទេ ប៉ុន្តែតម្រូវការក្នុងស្រុកក៏នឹងធ្លាក់ចុះផងដែរដោយសារតែស្ថានភាពនយោបាយមានការផ្លាស់ប្តូរ ។ វិស័យសំណង់ និងអចលនទ្រព្យនឹងដំណើរការជាធម្មតាលុះត្រាតែស្ថានភាពនយោបាយមានស្ថេរភាព” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Myanmar Times
ចុចអាន ៖ មេដឹកនាំជាន់ខ្ពស់ម្នាក់ទៀតក្នុងបក្សលោកស្រី ស៊ូជី ត្រូវចាប់ខ្លួន អាចជាប់ពន្ធនាគារអស់មួយជីវិត
ចុចអាន ៖ ឥណ្ឌូនេស៊ីនិងម៉ាឡេស៊ី ចង់ឲ្យអាស៊ានរៀបចំកិច្ចប្រជុំពិសេសស្តីពីស្ថានភាព មីយ៉ាន់ម៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


