ព័ត៌មានអន្ដរជាតិ
ណាតូ អះអាងថា មិនខ្វះធនធានសម្រាប់ជួយដល់សង្គ្រាម អ៊ីស្រាអែល និងអ៊ុយក្រែន ឡើយ
អគ្គលេខាធិការរងរបស់អង្គការណាតូលោក Mircea Geoana បាននិយាយកាលពីពេលថ្មីៗនេះថា អង្គការណាតូមិនខ្វះធនធានដើម្បីជួយដល់អ៊ីស្រាអែល និងអ៊ុយក្រែននោះទេ ស្របពេលដែលប្រទេសទាំងពីរសុទ្ធសឹងតែកំពុងជាប់ដៃធ្វើសង្គ្រាមដូចគ្នា ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិរ៍ទូរទស្សន៍រ៉ូម៉ានី Digi24, លោក Geoana បានសម្តែងទំនុកចិត្តថា សម្ព័ន្ធភាពមួយនេះ មានធនធានគ្រប់គ្រាន់ដើម្បីទប់ទល់នឹងជម្លោះបច្ចុប្បន្ននៅមជ្ឈិមបូព៌ារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក៏ដូចជាផ្តល់ជំនួយផ្នែកយោធាដល់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី ។
មន្ត្រីរូបនេះបានលើកឡើងទៀតថា “ប្រទេសចំនួន ៣២ នៃអង្គការណាតូ រួមជាមួយស៊ុយអែតផងដែរនោះ គឺជាជម្រកសម្រាប់ប្រជាជនជាង ១ ពាន់លាននាក់ ហើយពួកគេមានច្រើនជាង ៥០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ដូច្នេះយើងមានធនធានគ្រប់គ្រាន់ដើម្បីធានាថា យើងមិនចាំបាច់បង្វែរការយកចិត្តទុកដាក់របស់យើងចេញពីអ្វីដែលត្រូវធ្វើសម្រាប់គាំទ្រដល់អ៊ីស្រាអែល និងអ៊ុយក្រែននោះទេ” ។
ស្របពេលជាមួយគ្នានេះ លោក Geoana ក៏បានរំឭកផងដែរថា “អង្គការណាតូមានផែនការការពារជាក់លាក់នៅក្នុងបរិបទដែលកើតចេញពីការគំរាមកំហែងភ្លាមៗពីសំណាក់រុស្ស៊ី និងអំពើភេរវកម្មផ្សេងៗជាដើម ។ យើងត្រូវតែរួបរួមគ្នាម្តងទៀត ដើម្បីគាំទ្រអ៊ីស្រាអែល ព្រោះវាជារដ្ឋប្រឆាំងនឹងការលុកលុយ ហើយខ្ញុំជឿជាក់ថា យើងអាចធ្វើរឿងនេះដោយស្ងប់ស្ងាត់ និងអត់ធ្មត់” ។

លោក Geoana បានបញ្ជាក់ថា “តួអង្គដូចជារុស្ស៊ីនឹងសប្បាយរីករាយខ្លាំងណាស់ ប្រសិនបើយើង និងលោកខាងលិច ក៏ដូចជាសហរដ្ឋអាមេរិកចាប់ផ្តើមបែងចែកការយកចិត្តទុកដាក់របស់យើង ទៅលើអ្វីដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ា និងនៅអឺរ៉ុបខាងកើត ជាពិសេសសង្គ្រាមនៅអ៊ុយក្រែននេះតែម្ដង” ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងសាជាថ្មីនៅព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា បន្ទាប់ពីក្រុមហាម៉ាស់បើកការវាយល្មក់ចូលមកកាន់ទឹកអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សសរុបជាង ៦,០០០ នាក់ ខណៈសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយពេលដល់ ២០ ខែមកហើយ ដោយក្នុងនោះអាមេរក និងសម្ព័ន្ធមិត្តបានចាយប្រាក់រាប់រយរាប់ពាន់លានដុល្លារក្នុងការផ្ដល់ជំនួយទៅដល់រដ្ឋាភិបាលទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yahoo
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


