ព័ត៌មានអន្ដរជាតិ
លោក Netanyahu បញ្ជាក់គោលដៅចម្បងចំនួន២ សម្រាប់ការវាយចូលតំបន់ហ្គាហ្សា នាពេលដ៏ខ្លីខាងមុខ
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបញ្ជាក់ថា ប្រតិបត្តិការវាយលុកជើងគោកដោយកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) ជិតកើតឡើងហើយ បើទោះបីជា ពីមុនមានការពន្យារពេលក៏ដោយ ហើយគោលបំណងចម្បងចំនួនពីរសម្រាប់ការលុកលុយនេះ៖ ទី១គឺកម្ទេចក្រុមហាម៉ាស់ និងទី២ ការរំដោះចំណាប់ខ្មាំងដោយសុវត្ថិភាព។

តាមការបញ្ជាក់ពីលោក Netanyahu, បច្ចុប្បន្ន អ៊ីស្រាអែលកំពុងចូលរួមក្នុងសមរភូមិសម្រាប់អត្ថិភាពរបស់ខ្លួន។ អ៊ីស្រាអែលនឹងសម្រេចឲ្យបាននូវគោលដៅទាំងនេះ។
ស្របពេលជាមួយគ្នានោះដែរ លោក Netanyahu ក៏បានអង្វរករដល់ជនស៊ីវិលនៅហ្គាហ្សាផងដែរ ដោយជំរុញឲ្យពួកគេរើទៅភាគខាងត្បូងតំបន់នេះវិញ ដើម្បីសុវត្ថិភាព។
ថ្វីបើបញ្ជាក់ថា អ៊ីស្រាអែលកំពុងរៀបចំសម្រាប់ប្រតិបត្តិការជើងគោកក៏ដោយ ប៉ុន្តែលោក Netanyahu បានបដិសេធផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីពេលវេលា ឬថាតើប្រតិបត្តិការនេះនឹងធ្វើឡើងដោយរបៀបណានោះទេ។
យ៉ាងណា លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីថា ពេលវេលានៃការចាប់ផ្តើមលុកលុយជើងគោក ត្រូវបានកំណត់ជាឯកច្ឆ័ន្ទរួចទៅហើយ។ មិនត្រឹមប៉ុណ្ណឹង លោកថែមទាំងសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តរបស់អ៊ីស្រាអ៊ែល ក្នុងការកម្ចាត់ក្រុមហាម៉ាស់ ឲ្យអស់គ្មានសល់ ក្នុងអំឡុងប្រតិបត្តិការនាពេលខាងមុខ ថែមទៀតផង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Anash
ចុចអាន៖ មេក្រុមសកម្មប្រយុទ្ធចំនួន៣ ជួបប្រជុំគ្នា ដើម្បីរួមកម្លាំង បំបាក់អ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


