ព័ត៌មានអន្ដរជាតិ
យោធាអ៊ីស្រាអែលសម្លាប់អ្នកនាំពាក្យក្រុមហាម៉ាស ខណៈការវាយលុកនៅតំបន់ហ្គាហ្សាកំពុងបន្ត
អ្នកនាំពាក្យក្រុមហាម៉ាសម្នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងជើងតំបន់ហ្គាហ្សា ខណៈដែលកងទ័ពរបស់អ៊ីស្រាអែលបន្តវាយលុកជាថ្មីលើតំបន់ដែលឡោមព័ទ្ធនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៧ខែមីនានេះ។

សារព័ត៌មាននៅតំបន់មជ្ឈិមបូព៌ា ដូចជា ទូរទស្សន៍ Al-Aqsa និងទីភ្នាក់ងារសារព័ត៌មាន Shehab បានផ្សាយថា អ្នកនាំពាក្យក្រុម ហាម៉ាស លោក Abdel-Latif al-Qanoua ត្រូវបានសម្លាប់ នៅពេលដែលយន្តហោះចម្បាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើជំរកតង់របស់គាត់នៅក្នុងទីក្រុង Jabalia ភាគខាងជើងនៅព្រឹកថ្ងៃព្រហស្បតិ៍។ មនុស្សជាច្រើននាក់រួមទាំងកុមារ បានរងរបួសក្នុងការវាយប្រហារនេះ។
ការវាយប្រហារដ៏សាហាវនេះជាចំណែកមួយនៃប្រតិបត្តិការយោធាជាច្រើនដែលធ្វើឡើងដោយយោធាអ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សាក្នុងរយៈពេលប៉ុន្មានម៉ោងថ្មីៗនេះ រួមទាំងការវាយប្រហារលើផ្ទះមួយនៅក្នុងតំបន់ as-Saftawi ក្នុងហ្គាហ្សា បានសម្លាប់សមាជិកគ្រួសារ៦នាក់។
កាលពីថ្ងៃទី១៨ខែមីនា អ៊ីស្រាអែលបានបញ្ចប់ភ្លាមៗនូវបទឈប់បាញ់រយៈពេលពីរខែ ខណៈដែលខ្លួនបានបន្តយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា និងប្រតិបត្តិការជើងគោកចូលតំបន់ហ្គាហ្សាជាថ្មី។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានសម្លាប់ជនស៊ីវិលប៉ាឡេស្ទីនរាប់រយនាក់ ក្នុងការប៉ុនប៉ងដាក់សម្ពាធក្រុមហាម៉ាស ឱ្យដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ។
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ជាច្រើននាក់ក៏ត្រូវបានសម្លាប់កាលពីសប្តាហ៍មុន ដោយកាលពីថ្ងៃអាទិត្យ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូង Gaza បានសម្លាប់មនុស្សប្រាំនាក់ រួមទាំងលោក Ismail Barhoum ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ និងស្ថាប័ននៅក្នុងការិយាល័យនយោបាយរបស់ក្រុមហាម៉ាស។
នៅថ្ងៃដដែល យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានទម្លាក់គ្រាប់បែកលើតង់លំនៅដ្ឋានជនភៀសខ្លួនប៉ាឡេស្ទីនក្នុងក្រុង Khan Younis បានធ្វើឲ្យលោកSalah al-Bardaweel ជាមេដឹកនាំនយោបាយហាម៉ាសដ៏លេចធ្លោ និងជាសមាជិកក្រុមប្រឹក្សានីតិបញ្ញត្តិប៉ាឡេស្ទីនស្លាប់នៅក្នុងការវាយប្រហារនោះជាមួយភរិយារបស់គាត់។

សូមបញ្ជាក់ថាយ៉ាងហោចណាស់មនុស្ស ១១៣៩ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីស្រាអែលក្នុងអំឡុងពេលការវាយលុករបស់ពួកហាម៉ាស ខណៈដែលយោធាអ៊ីស្រាអែលឥឡូវនេះបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥០១៨៣ នាក់ និងរបួស ១១៣៨២៨នាក់ទៀតចាប់តាំងពីការវាយលុកលើដី និងផ្លូវអាកាសលើឡោមព័ទ្ធប៉ាឡេស្ទីន។
ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) ក៏បានប្រកាសកាលពីថ្ងៃអង្គារដែរថា ជនជាតិប៉ាឡេស្ទីនចំនួន ១៤២០០០ នាក់ត្រូវបានបង្ខំដោយយោធាអ៊ីស្រាអែលចាប់តាំងពីថ្ងៃទី ១៨ខែមីនា ដោយធ្វើឱ្យស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរដែលបណ្តាលមកពីការរឹតបន្តឹងជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើការផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា។
ពាក់ព័ន្ធការវាយប្រហារជាថ្មីនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងថា លោកបានបញ្ជាឱ្យកងកម្លាំងអ៊ីស្រាអែល វាយប្រហារជាថ្មីលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាសបានច្រានចោលសំណើរដើម្បីធានាការពន្យារពេល។ កាលពីថ្ងៃពុធ លោក Netanyahu បានគំរាមម្តងហើយម្តងទៀតថា អ៊ីស្រាអែលនឹងដណ្តើមយកទឹកដីក្នុងតំបន់ ហ្គាហ្សាប្រសិនបើក្រុម ហាម៉ាសមិនដោះលែងអ្នកដែលនៅសេសសល់៕



អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក