ព័ត៌មានអន្ដរជាតិ
ឆ្លងក្នុងសហគមន៍នៅវៀតណាម មនុស្ស១០,០០០នាក់ត្រូវធ្វើចត្តាឡីស័ក
មនុស្សប្រមាណ១០,០០០នាក់កំពុងជាប់ក្នុងការធ្វើចត្តាឡីស័ករយៈពេល១៥ថ្ងៃ ក្នុងតំបន់ដែលត្រូវបិទនៅខេត្ត Binh Duong ភាគខាងត្បូងប្រទេសវៀតណាមបន្ទាប់ពីនិស្សិតម្នាក់ត្រូវបានបញ្ជាក់ថា មានផ្ទុកជំងឺកូវីដ១៩។
បរិវេណសកលវិទ្យាល័យ Thu Dau Mot ទាំងមូលត្រូវបានបិទ បន្ទាប់ពីនិស្សិតរូបនេះ ធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាកាលពីថ្ងៃទី៣១ខែមករា។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា និស្សិតរូបនេះគឺជាអ្នកជំងឺទី១,៨៤៣។ នាងមានទំនាក់ទំនងជិតស្និទ្ធិជាមួយអ្នកជំងឺម្នាក់ទៀត មុនពេលធ្វើតេស្តវិជ្ជមាន។
ទោះបីជាមនុស្សជាង៥៣០នាក់ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយអ្នកជំងឺទី១,៨៤៣បានធ្វើតេស្តអវិជ្ជមានចំពោះវីរុសកូរ៉ូណាក៏ដោយ ប៉ុន្តែមនុស្សប្រហែល១ម៉ឺននាក់នៅខាងក្នុងតំបន់ដែលបិទ នៅតែត្រូវបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៥ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី១ខែកុម្ភៈ ស្របតាមច្បាប់។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង៩ព្រឹកថ្ងៃសៅរ៍ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩សរុប១,៩៧៦ករណី ស្លាប់៣៥នាក់និងជាសះស្បើយ១,៤៦៥នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ ទីបំផុត វៀតណាមរកឃើញករណីវីរុសបម្លែងខ្លួនប្រភេទថ្មីមួយទៀត ជាលើកដំបូង
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា២ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត