ព័ត៌មានអន្ដរជាតិ
ទីបំផុត ជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់សម្លាប់រង្គាលនៅអាមេរិក ត្រូវបានរកឃើញ ស្លាប់
ក្រោយការតាមប្រមាញ់រយៈពេល៤៨ម៉ោង, ទីបំផុត ប៉ូលិសបានរកឃើញសពបុរសជាជនសង្ស័យ ក្នុងការបាញ់ប្រហារសម្លាប់រង្គាលមនុស្សចំនួន១៨នាក់ និងរបួស១៣នាក់នៅទីក្រុង Lewiston នៃរដ្ឋ Maine។

សពលោក Robert R. Card អាយុ៤០ឆ្នាំ ត្រូវបានរកឃើញនៅក្នុងព្រៃក្បែរក្រុង Lisbon Falls ពោលគឺនៅជិតកន្លែងដែលប៉ូលិសរកឃើញរថយន្តទុកចោលមួយគ្រឿង បន្ទាប់ពីការបាញ់ប្រហារកាលពីយប់ថ្ងៃពុធទី២៥ខែតុលា។
លោកស្រី Janet Mills អភិបាលរដ្ឋ Maine បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ជនសង្ស័យបានស្លាប់ហើយ! សូមអរគុណដល់មន្ត្រីរាប់រយនាក់មកពីភ្នាក់ងារផ្សេងៗដែលចូលរួមក្នុងការស្វែងរកនេះ”។

ស្របពេលជាមួយគ្នានោះ លោក Mike Sauschuck ស្នងការនៃនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋ Maine បាននិយាយថា លោក Card បានស្លាប់ដោយការបាញ់សម្លាប់ខ្លួន។
យោងតាមស្ថិតិចងក្រងដោយអង្គការ Gun Violence Archive បានបង្ហាញថា ការបាញ់ប្រហារទ្រង់ទ្រាយធំនៅរដ្ឋ Maine គឺជាការបាញ់ប្រហារសម្លាប់មនុស្សច្រើនបំផុតនៅអាមេរិកក្នុងឆ្នាំ២០២៣។
យោងតាមតួលេខផ្លូវការ, រដ្ឋ Maine មានករណីឃាតកម្មសរុប២៩លើកក្នុងឆ្នាំ២០២២, ក្នុងនោះមាន១៥លើកពាក់ព័ន្ធនឹងបញ្ហាក្នុងគ្រួសារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ជនសង្ស័យវាយប្រហារនៅអាមេរិក គឺជាគ្រូបង្ហាត់បាញ់កាំភ្លើង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


