Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សភឿថៃ តែងតាំងកូនស្រីពៅលោក ថាក់ស៊ីន ជាប្រធានថ្មី

បានផុស

នៅ

គណបក្សភឿថៃដែលកំពុងកាន់អំណាចរបស់ប្រទេសថៃបច្ចុប្បន្ន​ បានតែងតាំងលោកស្រី Paetongtarn Shinawatra ជាមេដឹកនាំថ្មីរបស់ខ្លួន កាលពីថ្ងៃសុក្រ ទី២៧ ខែតុលា បន្ទាប់ពីលោក Srettha Thavisin ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីដោយសភា កាលពីប៉ុន្មានខែមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Paetongtarn Shinawatra ដែលមានរហស្សនាម “អ៊ុង អ៊ីង” ធ្លាប់ស្ថិតក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ កំលុងការបោះឆ្នោតខែឧសភា ប៉ុន្តែក្រោយមកសភាថៃសម្រេចជ្រើសរើសលោក Srettha ជានាយករដ្ឋមន្ត្រី។

ក្រោយក្លាយជាប្រធានបក្សថ្មី ស្ត្រីនយោបាយរូបនេះបានថ្លែងអំណរគុណដល់សមាជិកបក្សសម្រាប់ការយល់ព្រមឱ្យរូបនាងកាន់កាប់អំណាច និងបានប្តេជ្ញាកសាងភាពជោគជ័យជូនបក្ស ជាពិសេសនឹងបន្តបេសកកម្មលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនថៃ។

សូមបញ្ជាក់ថា លោកស្រី Paetongtarn Shinawatra ជាអតីតពាណិជ្ជករដែលមានសញ្ញាប័ត្រផ្នែកគ្រប់គ្រងសណ្ឋាគារពីសាកលវិទ្យាល័យ Surrey របស់ប្រទេសអង់គ្លេស។ ថ្វីត្បិតបច្ចុប្បន្នស្រ្តីវ័យ ៣៧ឆ្នាំរូបនេះ ប្រឡូកលើឆាកនយោបាយ ប៉ុន្តែលោកស្រីក៏នៅតែកាន់កាប់ក្រុមហ៊ុនរាប់សិបក្នុងដៃ សរុបដល់ទៅ ២១ក្រុមហ៊ុន និងទឹកប្រាក់ប្រមាណ ៩,៥៩៩លានបាត៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Asiaone

ចុចអាន៖ កូនៗលោក ថាក់ស៊ីន ៣ រូប សុទ្ធតែកាន់កាប់ក្រុមហ៊ុនធំៗ ខណៈកូនស្រីពៅនៃបក្សភឿថៃ មានទ្រព្យលើសគេ

ចុចអាន៖ ប្រធានាធិបតីទួរគីថា ទង្វើអ៊ីស្រាអែលជាអំពើឆ្កួតលីលា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម