Connect with us

ព័ត៌មានអន្ដរជាតិ

​មក​ដឹងពីសំណុំរឿង​ព្រហ្មទណ្ឌ​​​ប្រឆាំង​លោកថាក់ស៊ីន ​ចុងក្រោយនេះ​

បានផុស

នៅ

​នៅ​ក្នុងថ្ងៃ​សម្រេច​សេចក្តីចុង​ក្រោយ​​របស់​តុលាការ​កំពូល​​របស់​ប្រទេសលើ​សំណុំរឿង​​ព្រហ្មទណ្ឌ​​ ដែល​គេហៅថា «ករណី​នៅជាន់​ទី​១៤​» នៅ​ថ្ងៃ​អង្គារនេះ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ​កូនស្រីពៅ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រួម​ជាមួយ​អ្នក​គាំទ្រ​ច្រើន​រយអ្នក​មានពាក់​អាវក្រហម បាន​ទៅ​​ដល់​​អគារ​តុលាការ​នៅ​ម៉ោង​ជា​​ង​​ ៩​ព្រឹក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ថាក់ស៊ីន និង កូនស្រី ផែថងថាន ស៊ីណាវ៉ាត្រ​​ ពេលដល់​​​តុលាការ​កំពូល​។ Reuters

​​ក្នុង​​រូប​ថត​ដែលត្រូវ​បាន​ប្រមាញ់​ដោយ​អ្នកផ្តិត​យក​រូប​ភាព​​​តំណាង​សារព័ត៌មាន​ទាំងថៃ​និង​អន្តរជាតិ គេសង្កេតឃើញ​លោក ថាក់ស៊ីន មាន​ពាក់​ក្រវ៉ាត់​ក​ពណ៌លឿង ញញឹម​ លើក​ដី​សំពះ​ដល់​អ្នក​គាំទ្រ​ ខណៈកូនស្រី​របស់​លោក បាន​ឈរ​នៅ​ក្បែរនោះ​ទាំងញញឹម​ពព្រាយ ចំពេល​អ្នក​គាំទ្រ​យ៉ាង​ច្រើន​បង្ហាញ​វត្តមាន​នៅទីនោះដែរ។

​​អាជ្ញាធរ​ថៃ​បាន​ដាក់​ពង្រាយ​​​​​កងកម្លាំង​រក្សាសណ្តាប់ធ្នាប់យ៉ាង​ច្រើន​​ផងដែរ​ ដើម្បីធានាដ​ល់​សន្តិសុខ​​សាធារណៈ​។

​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានជាប់បណ្តឹង​​​​ព្រហ្មទណ្ឌ ឬ​ហៅ​ថា «ករណី​​ជាន់ទី១៤​» នេះ​ ដោយសារ​តែ​មាន​ការ​ចោទ​ប្រកាន់​ពី​គណៈកម្មការ​ជាតិប្រឆាំង​អំពើ​ពុករលួយ (​NACC) លើលោក​ថាក់ស៊ីនដែល​​អតី​ត​​នាយករដ្ឋមន្ត្រី លោក​ថាក់ស៊ីន បានធ្វើអន្តរាគមន៍ក្នុង​​​ការ​​សូក​ប៉ាន់​​ប៉ូលីស និងការដោះស្រាយសំណុំរឿងក្នុងអំឡុងពេលកិច្ចប្រជុំនៅជាន់ទី១៤​នៃទីស្នាក់ការប៉ូលីសភូមិន្ទថៃ កាល​ឆ្នាំ ២០០៨។

ក្រោយមក NACC បានបញ្ជូនការរកឃើញរបស់ខ្លួនទៅកាន់ការិយាល័យអគ្គមេធាវី (OAG) ដើម្បីកាត់ទោសនៅក្នុងផ្នែកព្រហ្មទណ្ឌនៃតុលាការកំពូលសម្រាប់អ្នកកាន់មុខតំណែងនយោបាយ។ បន្ទាប់​មកទៀត អ្នកនយោបាយប្រឆាំង និង​គណបក្សប្រជាធិបតេយ្យ បាន​រួម​ចំណែក​​ក្នុងការ​ដាក់​ពាក្យ​ប្តឹងប្រឆាំងលោក​ថាក់ស៊ីន ក្នុងសំណុំរឿងនេះ​។

បន្ទាប់​ពីនោះទៀត ក៏​មាន​សង្គមស៊ីវិល និងក្រុមឃ្លាំមើល​ផ្នែកច្បាប់មួយចំនួនក៏បានដាក់ពាក្យបណ្តឹងទៅ NACC ដោយលើកឡើងពីអំពើពុករលួយ ការជ្រៀតជ្រែកក្នុងយុត្តិធម៌ និងការប្រើប្រាស់អំណាចខុស ដោយ​ចោទ​ប្រកាន់​លោក​ថាក់ស៊ីន​។ ​​

ប៉ុន្តែ​​ លោកថាក់ស៊ីន​ បាន​ធ្វើនិរទេសខ្លួនចាប់ពីឆ្នាំ​នោះ​មក ដើម្បីគេច​​ពី​​ការ​ទទួល​​ទោស​​ និង​ការ​ធ្វើទុកបុកម្នេញ​​លើ​​បញ្ហាផ្លូវ​​ច្បាប់។ ក្រោយ​​​រស់​នៅក្រៅ​ប្រទេស​អស់រយៈពេល​ជាង​​១៥ឆ្នាំ លោក ​ថាក់ស៊ីន ​ក៏បាន​វិល​ចូល​​ប្រទេសកាលថ្ងៃទី​​២២សីហា​​ឆ្នាំ​២០២៣ ហើយ តុលាការ​កំពូល​សម្រេច​​​​កាត់ក្តី​ឲ្យលោក​ថាក់ស៊ីន ជាប់​ទោស​​៨ឆ្នាំ​។

​ប៉ុន្តែ​ក្រោយ​មក ព្រះមហាក្សត្រថៃ​ ក៏បានលើក​លែងទោស​​សម្រាល​មក​នៅត្រឹមតែ​១ឆ្នាំ​ ហើយ​តម្រូវ​ឲ្យលោក​ថាក់ស៊ីន ជាប់​ពន្ធនាគារ​រយៈពេល​៦ខែ​។ ប៉ុន្តែ​លោកថាក់ស៊ី​ន​បាន​គេ​ចវេស​មិនជាប់ពន្ធនាគារ​ ដោយ​​អះអាងថា ​បានឈឺ ហើយ​ត្រូវ​ស្នាក់នៅ​​មន្ទីរពេទ្យរបស់ប៉ូលិស​ដើម្បី​​ព្យាបាល​ផង និង​ជាថ្នូរជាប់ពន្ធ​នាគារ​ផង។

ប៉ុន្តែ​ក្រោយ​ដោះលែង​ឲ្យ​មានសេរីភាព លោក ត្រូវ​ជាប់បណ្តឹង​ពី​ការ​កុហក​ថា មានជំងឺដែលខ្លួន​លោក​គ្មានជំងឺ ហើយ សាលក្រម​ថ្ងៃនេះ​នឹងពិនិត្យ​មើល​ថាតើ ក្នុងរយៈពេល​៦​ខែ​នេះ លោកថាក់ស៊ីនពិត​ជា​​មានជំងឺមែន ឬ​ក៏​មិនមានជំងឺ​។​

​បើក្នុងតុលាការ​រកឃើញថា លោក មានជំងឺ​ នោះ​លោកថាក់ស៊ីន​នឹងត្រូវ​ទូទាត់​ពេលវេលានោះ ហើយ លោកនឹងរួច​ខ្លួន ប៉ុន្តែ​ក្នុងករណីដែលតុលាការ​ពិនិត្យ​ឃើញថា លោកថាក់ស៊ីន គ្មានជំងឺទេ លោក​អាច​ប្រឈមការបញ្ជូន​ទៅ​ជាប់​ពន្ធនារ​សង​​រយៈពេល​៦ខែ​នោះវិញ៕

រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម