ព័ត៌មានអន្ដរជាតិ
ចិនស្នើថៃចំៗ សហការស៊ីជម្រៅលើផ្លូវរថភ្លើងល្បឿនលឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទល្មើសបច្ចេកវិទ្យា
ប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) ដែលទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានជំរុញឲ្យប្រទេសទាំងពីរបើកកិច្ចសហប្រតិបត្តិការណ៍ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ខណៈពេលភាពមិនច្បាស់លាស់នៅក្នុងពិភពលោកកើនឡើង។

ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រា ទៅកាន់ប្រទេសចិនលើកដំបូងចាប់ពីថ្ងៃទី៥ខែកុម្ភៈដល់ថ្ងៃទី៨ខែកុម្ភៈ ចាប់តាំងពីចូលកាន់តំណែងក្នុងខែសីហាឆ្នាំមុន ហើយក៏ចំពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៥០នៃទំនាក់ទំនងការទូត។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានយោងខ្លឹមសារដែលផ្សព្វផ្សាយដោយទូរទស្សន៍រដ្ឋចិន CCTV (CCTV) បានឲ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានលើកឡើងពីគម្រោងនៃកិច្ចសហប្រតិបត្តិការ ដូចជាផ្លូវរថភ្លើងល្បឿនលឿនដែលគ្រោងតភ្ជាប់ទីក្រុងបាងកកជាមួយទីក្រុងគុនមីងភាគនិរតីនៃប្រទេសចិន វិស័យសេដ្ឋកិច្ចឌីជីថល និងរថយន្តអគ្គិសនីគឺជាផ្នែកបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែខ្លាំង។
ដោយនិយាយយោងទៅលើសភាពការណ៍បច្ចុប្បន្នដែលកំពុងតែប្រែប្រួលខ្លាំង ដោយសារតែការចេញបទបញ្ជាប្រតិបត្តិជាបន្តបន្ទាប់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកទើបឡើងកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សកលលោក លោកស៊ី បានបង្ហាញពីផែនការប្រុងប្រយ័ត្នខ្ពស់។
ទូរទស្សន៍រដ្ឋចិន CCTV (CCTV) បានដកស្រង់សម្តីលោក Xi បាននិយាយដូច្នេះថា «ចំពោះមុខការផ្លាស់ប្តូរដែលមិនធ្លាប់មានពីមុនមក មិនធ្លាប់មានក្នុងរយៈពេល១០០ឆ្នាំ ប្រទេសចិន និងថៃគួរតែបង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមកលើផលប្រយោជន៍ជាយុទ្ធសាស្រ្ត និងគាំទ្រគ្នាទៅវិញទៅមក»។
ប្រទេសចិនក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តបច្ចុប្បន្នក៏នឹងត្រូវរៀបចំខួប១០០ឆ្នាំនៃការបង្កើតកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ ២០២៧ ក៏ត្រូវបានគេមើលឃើញថា បក្សកុម្មុយនីស្តចិនក៏កំពុងប្រឹងប្រែងធ្វើឲ្យមានការផ្លាស់ប្តុរក្នុងវិស័យយោធា និងអាចឈានទៅបង្រួបបង្រួមជាមួយតៃវ៉ាន់ ទោះក្នុងមធ្យោបាយការទូត ឬក៏ប្រើប្រាស់កម្លាំងយោធា។
បទល្មើសឆ្លងដែនតាមប្រព័ន្ធបច្ចេកវិទ្យានិងការព្រួយបារម្ភអំពីសុវត្ថិភាពទេសចរ ក៏ត្រូវភាគីទាំងពីរពិភាក្សាផងដែរក្នុងជំនួបនៃមេដឹកនាំប្រទេសដែលមានសេដ្ឋកិច្ចធំពីរក្នុងតំបន់អាស៊ីនេះ។
តាមសេចក្តីរាយការណ៍របស់រ៉យទ័រ ប្រទេសថៃដែលមានការព្រួយបារម្ភអំពីផលប៉ះពាល់លើវិស័យទេសចរណ៍ដ៏សំខាន់របស់ខ្លួនបានស្វែងរកការបន្ធូរបន្ថយការព្រួយបារម្ភអំពីសុវត្ថិភាពក្នុងចំណោមជនជាតិចិនដែលរួមចំណែកជាក្រុមភ្ញៀវដ៏ធំបំផុតទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍។
លោក Paetongtarn បាននិយាយថា៖«សុវត្ថិភាពរបស់ប្រជាជន និងអ្នកទេសចរដែលមកទស្សនាប្រទេសថៃ គឺជាអាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាល» ដោយបន្ថែមថា ប្រទេសទាំងពីរនឹងសហការលើប្រព័ន្ធព្រមានមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម។
សេចក្តីរាយការណ៍បន្ថែមថា៖«ថៃបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយចិនដើម្បីបង្ក្រាបសកម្មភាពឧក្រិដ្ឋកម្មដែលឆ្លងកាត់ប្រទេសថៃ»៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


