ព័ត៌មានអន្ដរជាតិ
លោក Anutin គ្រោងដាក់ចេញផែនការសង្គ្រោះសេដ្ឋកិច្ចថៃ ដោយជំរុញការចំណាយរបស់ពលរដ្ឋ
នាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់ប្រទេសថៃ លោក Anutin Charnvirakul គ្រោងដាក់ចេញគំនិតផ្តួចផ្តើមជំរុញសេដ្ឋកិច្ចរយៈពេលខ្លី ដោយជំរុញការចំណាយរបស់ប្រជាជនថៃ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចថៃដែលមានទំនោរធ្លាក់ចុះ ដុនដាបដែលទទួលរងឥទ្ធិពលដោយសារវិបត្តិនយោបាយ កត្តាអសន្តិសុខ គ្រោះធម្មជាតិ កត្តាពន្ធអាមេរិក និងអសន្តិសុខជាសកល។

សារព័ត៌មានថៃ The Nation បានដកស្រង់សម្តីមន្ត្រីនៃខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដែលបាននិយាយថា នាយករដ្ឋមន្ត្រីត្រៀមចូលតំណែង លោក Anutin Charnvirakul គ្រោងនឹងកែប្រែយុទ្ធនាការ «Khon La Khrueng» (Let’s Go Halves) ដែលមានន័យជាភាសាខ្មែរថា «តស់ ដើរផ្លូវកណ្តាល» ដែលយុទ្ធនាការនេះបំណងជំរុញការចំណាយរបស់អតិថិជន និងដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចរយៈពេលខ្លី។
នាយករដ្ឋមន្ត្រីដែលទើបទទួលបានការទុកចិត្តពីសភា លោក Anutin Charnvirakul ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំកំណែថ្មីនៃគម្រោងទិញទំនិញឧបត្ថម្ភធន «Khon La Khrueng (Let’s Go Halves) ដើម្បីជំរុញការចំណាយរបស់អតិថិជន និងដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ចរយៈពេលខ្លី បន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
ប្រភពពីគណបក្ស Bhumjaithai (គណបក្សមោទនភាពថៃ) បាននិយាយថា នាយករដ្ឋមន្ត្រីដែលនឹងចូលកាន់អំណាច កំពុងរៀបចំវិធានការដែលបានធ្វើបច្ចុប្បន្នភាពនេះ ដើម្បីស្តារអំណាចទិញរបស់ប្រជាពលរដ្ឋឡើងវិញឲ្យបានឆាប់រហ័ស។ គំនិតផ្តួចផ្តើមនេះធ្វើឡើងតាមគោលនយោបាយដែលបានអនុវត្តពីមុនក្នុងការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រី ប្រាយុធ ចាន់អូចា ដែលមានបំណងជំរុញសេដ្ឋកិច្ច និងគាំទ្រទាំងអ្នកប្រើប្រាស់ និងអាជីវកម្មក្នុងស្រុក។
ខុសពីគណបក្សភឿថៃដែលទើបរបូតអំណាច បានដាក់ចេញគោលនយោបាយបែងចែកប្រាក់ដល់ពលរដ្ឋរបស់ខ្លួន ដែលមានឈ្មោះថា «E-wallet» ដើម្បីជំរុញការចំណាយរបស់ប្រជាជន ដែលជាផែងការជំរុញចរន្តសេដ្ឋកិច្ច។
រដ្ឋាភិបាលរបស់ប្រទេសថៃពីមុនបានអនុវត្ត «កម្មវិធីកាបូបឌីជីថល» ទ្រង់ទ្រាយធំដើម្បីចែកចាយ១ម៉ឺតបាតដល់ប្រជាពលរដ្ឋសម្រាប់ការជំរុញសេដ្ឋកិច្ច ដោយផ្តោតជាចម្បងទៅលើសុខុមាលភាពរដ្ឋ និងអ្នកកាន់ប័ណ្ណពិការក្នុងដំណាក់កាលដំបូងដែលបានចាប់ផ្តើមនៅចុងឆ្នាំ២០២៤។ ខណៈដែលផែនការដើមគឺសម្រាប់ការចែកចាយទូទាំងប្រទេសតាមរយៈកម្មវិធីរបស់រដ្ឋាភិបាលហៅថា «Tang Rat app» ត្រូវបានផ្លាស់ប្តូរយ៉ាងសំខាន់ចាប់តាំងពីកម្មវិធីនោះមក។
គំនិតផ្តួចផ្តើម និងការផ្ទេរសាច់ប្រាក់ដោយផ្ទាល់ដល់ប្រជាជនគោលដៅប្រមាណ៥០លាននាក់ ដោយគ្រោងចាយទឹកប្រាក់ជាង១៣ពាន់លានដុល្លារ បានរាំងស្ទះដោយសារតែវិបត្តិនយោបាយដ៏អាក្រក់បំផុតក្នុងប្រទេសថៃតាមយាយីរដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


