ព័ត៌មានអន្ដរជាតិ
លោក ពូទីន ចង្អុលចំឈ្មោះប្រទេសតែមួយគត់ ជាដើមចមបង្កចលាចលនៅមជ្ឈិមបូព៌ា
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ចង្អុលចំៗទៅសហរដ្ឋអាមេរិក ថាជាដើមចមបង្កបញ្ហានៅតំបន់មជ្ឈិមបូព៌ា ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន គឺជាអ្នកទទួលខុសត្រូវចំពោះ “ភាពចលាចលដ៏សាហាវ” នៅទីនោះ។
ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីសន្តិសុខ លោកពូទីននិយាយថា “តើនរណា ជាអ្នករៀបចំភាពចលាចលដ៏សាហាវនេះ ហើយនរណាទទួលបានផលប្រយោជន៍ពីវានៅថ្ងៃនេះ? តាមគំនិតរបស់ខ្ញុំ វាលាតត្រដាងច្បាស់រួចទៅហើយ វាគឺជាឥស្សរជនដែលកំពុងកាន់អំណាចនៅសហរដ្ឋអាមេរិក និងដៃជើងរបស់ពួកគេ ដែលជាអ្នកទទួលផលសំខាន់នៃអស្ថិរភាពពិភពលោក”។

លោកបន្ថែមថា ការស្លាប់របស់ប្រជាជនស្លូតត្រង់ មិនអាចមានភាពត្រឹមត្រូវនោះទេ ហើយគន្លឹះក្នុងការដោះស្រាយជម្លោះនេះ គឺត្រូវបង្កើតរដ្ឋប៉ាឡេស្ទីន។
ទន្ទឹមនោះ លោកពូទីនក៏បានស្តីបន្ទោសប្រទេសអ៊ុយក្រែន និងលោកខាងលិចផងដែរ ចំពោះការលុកលុយអាកាសយានដ្ឋានក្នុងសាធារណរដ្ឋ Dagestan របស់រុស្ស៊ី ដោយក្រុមបាតុករកាលពីថ្ងៃអាទិត្យទី២៩ខែតុលា។
កាលពីប៉ុន្មានសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បានស្តីបន្ទោសផងដែរថា វិបត្តិនៅមជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយលុកដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីសប្តាហ៍មុន ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ចូលទៅក្នុងភាគខាងត្បូងប្រទេសអ៊ីស្រាអែល គឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ អំពីភាពអសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដោះស្រាយជម្លោះ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed al-Sudani នៅទីក្រុងមូស្គូនាពេលនោះ មេដឹកនាំរុស្ស៊ីពន្យល់ថា “ខ្ញុំជឿថា មនុស្សជាច្រើននឹងយល់ស្របជាមួយខ្ញុំថា នេះគឺជាឧទាហរណ៍ចំៗ អំពីការបរាជ័យនៃគោលនយោបាយមជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក។ ពួកគេបានព្យាយាមរកដំណោះស្រាយសន្តិភាពផ្តាច់មុខតែឯង ប៉ុន្តែជាអកុសល អាមេរិកមិនបានយកចិត្តទុកដាក់ ក្នុងការស្វែងរកកិច្ចសម្របសម្រួលដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរនោះទេ”។
តាមការអះអាងពីលោកពូទីន, សហរដ្ឋអាមេរិក មិនដែលគិតពីផលប្រយោជន៍ស្នូលរបស់ប្រជាជនប៉ាឡេស្ទីនឡើយ។ ផលប្រយោជន៍ទាំងនោះ គឺពាក់ព័ន្ធនឹងការបង្កើតរដ្ឋប្រជាជាតិប៉ាឡេស្ទីនឯករាជ្យ ដូចដែលបានលើកឡើងនៅក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ លោក ពូទីន បន្ទោសអាមេរិក ចំពោះសង្គ្រាម អ៊ីស្រាអែល-ប៉ាឡេស្ទីន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


