Connect with us

ព័ត៌មានអន្ដរជាតិ

ម្នាក់ទៀតហើយ! ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី ស៊ូជី ត្រូវចាប់ឃុំខ្លួន បន្ទាប់ពីរដ្ឋប្រហារ

បានផុស

នៅ

សាស្រ្តាចារ្យជនជាតិអូស្រ្តាលីលោក Sean Turnell ដែលជាទីប្រឹក្សាសេដ្ឋកិច្ចរបស់មេដឹកនាំត្រូវបានផ្ដួលរំលំរបស់មីយ៉ាន់ម៉ាត្រូវបានឃុំខ្លួន បន្ទាប់ពីរដ្ឋប្រហារយោធា ។

ការវិវឌ្ឍន៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអតីតទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានចាប់ឃុំខ្លួនក្នុងរដ្ឋប្រហារកាលពីដើមសប្ដាហ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Macquarie University បានចាប់ផ្តើមរស់នៅ និងធ្វើការនៅប្រទេសមីយ៉ាន់ម៉ាកាលពីខែធ្នូ ឆ្នាំ ២០១៧ ។ គាត់បានបម្រើការជាអ្នកពិគ្រោះយោបល់ផ្នែកសេដ្ឋកិច្ចពិសេសដល់លោកស្រី ស៊ូជី ។

ចំណែករដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង ។ លោកស្រីបាននិយាយថា “រដ្ឋាភិបាលអូស្រ្តាលីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍របស់ជនជាតិអូស្ត្រាលី និងជនជាតិបរទេសដទៃទៀតដែលត្រូវបានឃុំខ្លួនដោយខុសច្បាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។

លោកស្រីបាននិយាយថា “យើងកំពុងផ្តល់ជំនួយកុងស៊ុលដល់ប្រជាជនអូស្រ្តាលីមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ជាពិសេសយើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីជនជាតិអូស្ត្រាលីម្នាក់ដែលត្រូវបានគេឃុំខ្លួននៅឯស្ថានីយ៍ប៉ូលីស” ។

លោកស្រីបន្តថា “យើងបានទូរស័ព្ទទៅឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ហើយបានដាក់ការព្រួយបារម្ភយ៉ាងខ្លាំងរបស់រដ្ឋាភិបាលអូស្ត្រាលីអំពីព្រឹត្តិការណ៍ទាំងនេះ” ។

ស្ថានទូតអូស្រ្តាលីនៅទីក្រុងយ៉ាំងហ្គោនបន្តទាក់ទងជនជាតិអូស្រ្តាលីនៅមីយ៉ាន់ម៉ាដើម្បីធានាសុវត្ថិភាពរបស់ពួកគេរហូតដល់ទំនាក់ទំនងត្រូវបានអនុញ្ញាត ។

កន្លងមកសមាជិកព្រឹទ្ធសភាលោកស្រី Payne បានអំពាវនាវដល់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាឲ្យគោរពនីតិរដ្ឋ ដោះស្រាយវិវាទតាមរយៈយន្តការស្របច្បាប់ និងដោះលែងមេដឹកនាំស៊ីវិលទាំងអស់ និងអ្នកដទៃទៀតដែលត្រូវបានចាប់ឃុំខ្លួនដោយខុសច្បាប់ ។

លោកស្រីបាននិយាយថា “យើងគាំទ្រយ៉ាងខ្លាំងចំពោះការបង្រួបបង្រួមជាតិដោយសន្តិវិធី បន្ទាប់ពីការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុន” ។

គួររម្លឹកសាជាថ្មីថា យោធារបស់ប្រទេសមីយ៉ាន់ម៉ាបានកាន់កាប់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈដោយរដ្ឋប្រហារ ហើយបានចាប់ឃុំខ្លួនលោកស្រី ស៊ូជី រួមជាមួយឥស្សរជនជាន់ខ្ពស់ និងសមាជិកនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលកំពុងកាន់អំណាច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ news.com.au

ចុចអាន ​៖ ប្រមុខ UN គាំទ្រសិទ្ធិប្រជាជនមីយ៉ាន់ម៉ាក្នុងការតវ៉ាដោយសន្តិវិធីប្រឆាំងរដ្ឋប្រហារ

ចុចអាន ៖ គណបក្សលោកស្រី ស៊ូជី សុំឲ្យ UN ជួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម