ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ស្លាប់នៅថ្ងៃខួបកំណើត ដោយសារផ្ទុះគ្រាប់បែក ក្នុងកាដូ
កាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកា ជំនួយការកំពូល របស់មេបញ្ជាការយោធាអ៊ុយក្រែន ត្រូវបាត់បង់ជីវិតក្នុងថ្ងៃខួបកំណើតរបស់គាត់ បន្ទាប់ពីកាដូមួយ បានផ្ទុះក្នុងផ្ទះនៅទីក្រុងកៀវ។

លោក Valeriy Zaluzhnyy មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍បង្ហាញតាម តេឡេក្រាម ថា លោកឧត្តមសេនីយ៍ Hennadiy Chastyakov ត្រូវបានសម្លាប់ដោយសារគ្រាប់បែក ដែលផ្ទុះចេញពីកាដូថ្ងៃខួបកំណើតរបស់គាត់។
រូបថតដែលថតបានពីខាងក្នុងផ្ទះរបស់លោក Chastyakov បង្ហាញពីវត្ថុរាងដូចគ្រាប់បែកដៃជាច្រើន ដែលនៅរាយប៉ាយជិតប្រអប់ស្រា។

ដោយឡែក តាមការបង្ហោះ តេឡេក្រាម ពីរដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន លោក Ihor Klymenko បានឲ្យដឹងថា ការផ្ទុះនេះ គឺបណ្តាលមកពីកាដូមួយ ដែលមានផ្ទុកគ្រាប់បែកដៃចំនួន៦គ្រាប់ ប្រគល់ដោយសហការីរបស់គាត់។
ក្រោយហេតុការណ៍នេះ ប៉ូលិសបានរកឃើញគ្រាប់បែកដៃចំនួន៥គ្រាប់ទៀត នៅក្នុងផ្ទះរបស់លោក Chastyakov ហើយការស៊ើបអង្កេតក៏បានចាប់ផ្តើមឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី៖ មេដឹកនាំលោកខាងលិច ដឹងច្បាស់ហើយថា អ៊ុយក្រែន កំពុងលួចលុយពួកគេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


