ព័ត៌មានអន្ដរជាតិ
រុស្ស៊ី៖ មេដឹកនាំលោកខាងលិច ដឹងច្បាស់ហើយថា អ៊ុយក្រែន កំពុងលួចលុយពួកគេ
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា ប្រទេសលោកខាងលិច បានដឹងយ៉ាងច្បាស់ថា មន្ត្រីអ៊ុយក្រែន កំពុងយកមូលនិធិដែលពួកគេទទួលបានពីអ្នកគាំទ្រ ដាក់ចូលទៅក្នុងហោប៉ៅ។

ក្នុងបទសម្ភាសជាមួយអ្នកកាសែតរុស្ស៊ី Pavel Zarubin ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យទី៥ខែវិច្ឆិកា លោក Peskov អះអាងថា មេដឹកនាំលោកខាងលិចយល់ថា ប្រាក់មួយឡែកដែលពួកគេផ្តល់ទៅឲ្យអ៊ុយក្រែន គឺត្រូវបានគេលួច ហើយរឿងនេះក៏មានអ្នកនយោបាយអាមេរិកមួយចំនួន ដឹងដែរ។
យោងតាមលោក Peskov, ពេលនេះ សមាជិកសភាអាមេរិក ត្រូវរកវិធីពន្យល់អ្នកបោះឆ្នោតថាតើហេតុអ្វី បានជាមិនមានយន្តការត្រឹមត្រូវដើម្បីត្រួតពិនិត្យការផ្តល់មូលនិធិ និងថាតើហេតុអ្វី បានជាពួកគេបិទភ្នែកចំពោះបញ្ហានេះ ហើយពិភាក្សាអំពីកញ្ចប់ជំនួយបន្ថែមទៀតទៅវិញ។
ការអត្ថាធិប្បាយរបស់លោក Peskov កើតឡើងបន្ទាប់ពីទស្សនាវដ្តី Politico រាយការណ៍កាលពីដើមខែតុលាថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden មានក្តីព្រួយបារម្ភខ្លាំងអំពីអំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែន ទាំងដែលមិនទទួលស្គាល់ជាសាធារណៈ។
ឯកសារដ៏រសើបមួយដែលដកស្រង់ដោយទស្សនាវដ្តីនេះ បានសង្កត់ធ្ងន់ថា អំពើពុករលួយដែលកំពុងរីករាលដាលនៅក្នុងប្រទេសអ៊ុយក្រែន អាចបង្ខំឲ្យសម្ព័ន្ធមិត្តលោកខាងលិចបោះបង់ចោលទីក្រុងកៀវ ខណៈពួកគេកំពុងប្រយុទ្ធជាមួយរុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


