ព័ត៌មានអន្ដរជាតិ
ចិន មិនពេញចិត្តចំពោះការប្រយុទ្ធគ្នានៅ មីយ៉ាន៉ម៉ា ដែលបណ្ដាលឲ្យស្លាប់ពលរដ្ឋរបស់ខ្លួន
ប្រទេសចិនកាលពីថ្ងៃអង្គារបានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីមានការស្លាប់បុគ្គលិករបស់ខ្លួននៅក្នុងការប្រយុទ្ធគ្នារវាងកងកម្លាំងយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយថា រដ្ឋាភិបាលទីក្រុងសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការកើនឡើងភាពតានតឹងរវាងជម្លោះប្រដាប់អាវុធ រួមទាំងការស្លាប់ និងរងរបួសលើបុគ្គលិករបស់យើង ។
ទោះយ៉ាងណា លោក Wang Wenbin មិនបានបញ្ជាក់ថា តើជនជាតិចិនប៉ុន្មាននាក់ត្រូវបានស្លាប់ ឬរងរបួសនោះទេ ប៉ុន្តែលោកបានបន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ការតវ៉ាយ៉ាងខ្លាំងចំពោះភាគីពាក់ព័ន្ធនឹងករណីនេះទាំងអស់ ។

ជុំវិញករណីនេះដែរ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់មីយ៉ាន់ម៉ាបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មានជនជាតិចិនម្នាក់បានស្លាប់ និង ២ នាក់ទៀតរងរបួស បន្ទាប់ពីយោធាបានវាយប្រហារទីក្រុង Laisa ដែលជាមូលដ្ឋានរបស់កងទ័ពឯករាជ្យ Kachin ខណៈតាមសេចក្តីរាយការណ៍បានឲ្យថា មានគ្រាប់កាំភ្លើងធំជាច្រើនគ្រាប់បានធ្លាក់ចូលខាងទឹកដីចិន ។
ជាចុងក្រោយលោក Wang Wenbin បានសង្កត់ធ្ងន់ថា “ចិនសូមអំពាវនាវទៅដល់ភាគីពាក់ព័ន្ធក្នុងជម្លោះនៅភាគខាងជើងមីយ៉ាន់ម៉ាឲ្យបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ជាពិសេសនឹងចាត់វិធានការដើម្បីទប់ស្កាត់មិនឲ្យមានហេតុការណ៍នានាដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននៅតំបន់ព្រំដែនរបស់ប្រទេសចិន កើតមានឡើងជាថ្មីទៀតឡើយ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Anadolu
ចុចអាន ៖ តើសង្គ្រាមរវាង អ៊ីស្រាអែល-ប៉ាឡេស្ទីន និងរុស្ស៊ី-អ៊ុយក្រែន មួយណាសម្លាប់ ជនស៊ីវិលច្រើនជាង?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


