ព័ត៌មានអន្ដរជាតិ
ថៃ អនុញ្ញាតឲ្យប៉ូលិសចិន មកល្បាតលើដីរបស់ខ្លួន ដើម្បីបង្កើនទំនុកចិត្តអ្នកទេសចរ
ក្នុងគោលបំណងបង្កើនទំនុកចិត្តភ្ញៀវទេសចរចិន, អាជ្ញាធរថៃ បានសម្រេចឲ្យមន្ត្រីប៉ូលិសចិន ចូលរួមក្នុងការល្បាតនៅតាមទីក្រុងទេសចរណ៍មួយចំនួនរបស់ខ្លួន។

លោកស្រី Thapanee Kiatphaibool នាយកអាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសពីចំណាត់ការនេះ កាលពីថ្ងៃអាទិត្យទី១២ខែវិច្ឆិកា ក្រោយចូលរួមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន នៅអាកាសយានដ្ឋានសុវណ្ណភូមិ។
ប្រធានបទសំខាន់នៃកិច្ចប្រជុំនេះ គឺការដោះស្រាយបញ្ហាសន្តិសុខនិងការធានាគុណភាពនៃសេវាកម្មដែលផ្តល់ឲ្យភ្ញៀវទេសចរ អំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ។

លោកស្រី Thapanee និយាយថា ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ TAT និងក្រសួងទេសចរណ៍និងកីឡា ចាំបាច់ត្រូវសហការជាមួយប្រធានការិយាល័យស៊ើបអង្កេតកណ្តាល និងប៉ូលិសទេសចរណ៍។
នៅថ្ងៃទី១៥ខែវិច្ឆិកា កិច្ចពិភាក្សាស្តីពីការដាក់ពង្រាយប៉ូលិសចិន ឲ្យល្បាតក្នុងទីក្រុងទេសចរណ៍សំខាន់ៗរបស់ប្រទេសថៃ នឹងត្រូវធ្វើឡើងជាមួយស្ថានទូតចិន។ គេរំពឹងថា គំនិតផ្តួចផ្តើមខាងលើ នឹងរួមចំណែកដល់គោលដៅនៃការទទួលភ្ញៀវទេសចរចិនរហូតដល់ ៤.៤លាននាក់ក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំ២០២៣។

លោកស្រី Thapanee គូសបញ្ជាក់ថា “ចាំបាច់ ត្រូវតែមានប៉ូលិសចិននៅក្នុងប្រទេសថៃ ព្រោះវានឹងជួយយើងដើម្បីបង្ហាញដល់ភ្ញៀវទេសចរចិនថា ប្រទេសថៃ កំពុងពង្រឹងវិធានការសន្តិសុខរបស់ខ្លួន។ ម្យ៉ាងវិញទៀត ទេសចរនឹងកាន់តែមានទំនុកចិត្ត ប្រសិនបើមន្ត្រីប៉ូលិសរបស់ពួកគេ អាចបញ្ជាក់ថា ប្រទេសថៃ ពិតជាមានសុវត្ថិភាពមែន”។
សូមរម្លឹកឡើងវិញ ទេសចរចិន ចូលប្រទេសថៃ មានការធ្លាក់ចុះបន្ទាប់ពីក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បើកការបាញ់ប្រហារក្នុងផ្សារទំនើបកណ្តាលទីក្រុងបាងកក ដោយសម្លាប់អ្នកទេសចរចិនម្នាក់ និងម្នាក់ទៀតរងរបួស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


