Connect with us

ព័ត៌មានអន្ដរជាតិ

ក្រោយផ្ទុះការរិះគន់ ពេលនេះថៃ បញ្ជាក់ចំពោះព័ត៌មាន ហៅប៉ូលិសចិន មកល្បាតលើដីរបស់ខ្លួន

បានផុស

នៅ

ក្រោយមានការរិះគន់ខ្លាំង ពេលនេះ អគ្គស្នងការនគរបាលជាតិថៃ លោកឧត្ដមសេនីយ៍ Torsak Sukwimol បានបដិសេធថា ប៉ូលិសថៃមិនចង់ឲ្យសមភាគីចិន មកល្បាតនៅក្នុងប្រទេសខ្លួនទេ។

លោកឧត្ដមសេនីយ៍ Torsak Sukwimol (រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបង្ហាញពីជំហរបែបនេះ កាលពីថ្ងៃចន្ទ ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍មុនៗដែលថា អាជ្ញាធរ គ្រោងអញ្ជើញប៉ូលិសចិន ឲ្យដើរល្បាតនៅតាមតំបន់ទេសចរណ៍ពេញនិយម ដើម្បីបង្កើនទំនុកចិត្តក្នុងចំណោមភ្ញៀវទេសចរចិន ដែលបង្កើតបានជាប្រភពចំណូលសំខាន់ទាក់ទងនឹងវិស័យទេសចរណ៍។

អគ្គស្នងការនគរបាលជាតិនិយាយថា ការិយាល័យនគរបាលថៃ មិនបានធ្វើសំណើនេះឡើយ ហើយលោកគិតថា មានការយល់ច្រឡំលើបញ្ហានេះ។ លោក​មិន​យល់​ស្រប​នឹង​គំនិត​នៃ​ការ​អញ្ជើញ​ប៉ូលិស​ចិន ​ឲ្យ​មក​មើល​ថែ​ភ្ញៀវ​ទេសចរ​ពួកគេ ​ក្នុងដី​ថៃ​ទេ ព្រោះរឿងនេះ​នឹង​បំពាន​អធិបតេយ្យ​របស់​ថៃ ។ ម្យ៉ាងទៀតប៉ូលិស​ភូមិន្ទ​ថៃ ក៏​អាច​មានសមត្ថភាពការពារបាន​ទាំង​អ្នក​ស្រុក និង​ភ្ញៀវ​ទេសចរដែរ ។

(រូបថត៖ ការិយាល័យប៉ូលិសទេសចរណ៍ថៃ)

យ៉ាងណា លោកក៏ដឹងដែរថា ប៉ូលិសចិន ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ីតាលី ដែលជាកន្លែងមានបញ្ហាទំនាក់ទំនង ​ប៉ុន្តែ​មិន​មាន​បញ្ហា​បែប​នេះ​នៅ​ក្នុង​ប្រទេស​ថៃ​ទេ។

តាមរបាយការណ៍កន្លងមកបានឲ្យដឹងថា គំនិតក្នុងការអញ្ជើញប៉ូលិសចិន ឲ្យមកធ្វើការល្បាតរួមគ្នាជាមួយសមភាគីថៃ នៅតាមតំបន់ទេសចរណ៍នានា គឺត្រូវបានលើកឡើងក្នុងកិច្ចប្រជុំរបស់នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ជាមួយតំណាងអាជ្ញាធរទេសចរណ៍ថៃ ការិយាល័យស៊ើបអង្កេតកណ្តាល ប៉ូលិសអន្តោប្រវេសន៍ និងប៉ូលិសទេសចរណ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ អនុញ្ញាតឲ្យប៉ូលិសចិន មកល្បាតលើដីរបស់ខ្លួន ដើម្បីបង្កើនទំនុកចិត្តអ្នកទេសចរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

សិង្ហបុរី និងចិន ចុះហេត្ថលេខាព្រមព្រៀង ទៅលើការចូលប្រទេសគ្នាទៅវិញទៅមក ដោយមិនមានទិដ្ឋាការរយៈពេល ៣០ ថ្ងៃ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

វឌ្ឍនៈ ប្រ៊ូ​វើ​រី ដាក់​សម្ពោធ​ម៉ាក​សញ្ញា​គ្រុឌ​ថ្មី គឺ​ស្រា​បៀរ គ្រុឌ ឡៃ ផលិត​ពី​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ រក្សា​នូវ​រសជាតិ​ដើម ស្រាល​ស្រទន់ និង​ស្រស់​បំផុត

សន្តិសុខសង្គម២ ម៉ោង មុន

ផ្តន្ទាទោស​ប្អូន​ថ្លៃ​ដាក់ពន្ធនាគារ ២ ឆ្នាំ ក្រោមរូបភាពបញ្ចុះបញ្ចូលធ្វើមន្តអាគម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! សមាជិកសភាបក្សកាន់អំណាច កូរ៉េខាងត្បូង ត្រូវជនដៃ ដល់អាយុ ១៥ ឆ្នាំយកដុំថ្មវាយបែកក្បាល

ព័ត៌មានជាតិ២ ម៉ោង មុន

ជាង ៣០ ឆ្នាំ KOICA ផ្តល់ជំនួយជាង ៣៦០ លានដុល្លារដល់កម្ពុជា អភិវឌ្ឍន៍ ៤ វិស័យ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម