ព័ត៌មានអន្ដរជាតិ
កងទ័ពអ៊ីស្រាអែល អះអាងរកឃើញផ្លូវក្រោមដី ជាកន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាស
កងទ័ពអ៊ីស្រាអែល និយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែវិច្ឆិកាថា ពួកគេបានរកឃើញផ្លូវរូងក្រោមដីដែលជាកន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាស និងអាវុធក្នុងបរិវេណមន្ទីរពេទ្យ al Shifa។

អ៊ីស្រាអែល ក៏អះអាងផងដែរថា កងកម្លាំងបានរកឃើញរថយន្តដែលក្រុមហាម៉ាស ប្រើសម្រាប់ការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ហើយក្នុងរថយន្តនោះ មានផ្ទុកអាវុធថែមទៀតផង។
រឿងនេះកើតឡើង បន្ទាប់ពី IDF បានបញ្ចេញវីដេអូមួយកាលពីថ្ងៃពុធ បង្ហាញពីសម្ភារដែលបានរកឃើញពីអគារនៅក្នុងមន្ទីរពេទ្យ រួមមានអាវុធស្វ័យប្រវត្តិ គ្រាប់បែកដៃ គ្រាប់រំសេវ និងអាវធំ។
កាលពីប៉ុន្មានថ្ងៃមុន យោធាអ៊ីស្រាអែលបានឆ្មក់ចូលអគារសំខាន់ៗរបស់មន្ទីរពេទ្យ al-Shifa ដូចជាបន្ទប់សង្គ្រោះបន្ទាន់ បន្ទប់វះកាត់ឯកទេស និងមន្ទីរសម្ភពផងដែរ ដោយធ្វើប្រតិបត្តិការឆែកឆេរតាមបន្ទប់ ពីច្រកមួយទៅច្រកមួយ និងសួរចម្លើយវេជ្ជបណ្ឌិត ក៏ដូចជាបុគ្គលិកពេទ្យម្នាក់ម្តងៗទៀតផង។

យោធាអ៊ីស្រាអែលអះអាងថា មន្ទីរពេទ្យខាងលើ កំពុងត្រូវបានប្រើប្រាស់ដោយថ្នាក់ដឹកនាំ ឬសមាជិករបស់ក្រុមហាម៉ាស ដើម្បីអនុវត្តប្រតិបត្តិការរបស់ពួកគេ ប៉ុន្តែត្រូវក្រុមហាម៉ាស បដិសេធ។
មិនត្រឹមប៉ុណ្ណឹង កងទ័ពអ៊ីស្រាអែល បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យអេឡិចត្រូនិច នៅតាមច្រកទ្វារជាច្រើននៃអគារសំខាន់ៗរបស់មន្ទីរពេទ្យ ហើយពួកគេហៅមនុស្សនៅខាងក្នុង មិនថាជាក្រុមគ្រូពេទ្យ អ្នកជំងឺ ឬអ្នករបួសទេ, ពួកគេត្រូវតែឆ្លងកាត់ច្រកអេឡិចត្រូនិចទាំងនេះសិន ដើម្បីសួរចម្លើយដោយយោធាអ៊ីស្រាអែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ Aljazeera៖ កងទ័ពអ៊ីស្រាអែល សួរចម្លើយគ្រូពេទ្យ និងអ្នកជំងឺ ម្នាក់ម្តងៗ នៅហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


