ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង បាញ់បង្ហោះផ្កាយរណបចារកម្មយោធា ចូលទៅក្នុងលំហ ដោយជោគជ័យ
កូរ៉េខាងជើងអះអាងថា ខ្លួនបានបង្ហោះផ្កាយរណបចារកម្មយោធាចូលទៅក្នុងលំហដោយជោគជ័យ ប៉ុន្តែទទួលការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ប្រទេសជិតខាង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ផ្សាយថា ផ្កាយរណបដែលមានឈ្មោះ Malligyong-1 បានចូលទៅក្នុងគន្លងគោចរយ៉ាងត្រឹមត្រូវ ហើយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏បានសង្កេតឃើញការបាញ់បង្ហោះនេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានរិះគន់ការបាញ់នេះ ដែលហោះលើខេត្ត Okinawa និងឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក ខណៈសេតវិមានហៅវាថា ជាការរំលោភបំពានលើសេចក្តីសម្រេច របស់អង្គការសហប្រជាជាតិ។
អំឡុងពេលនៃការបាញ់បង្ហោះ រាជរដ្ឋាភិបាលជប៉ុន បានចេញការព្រមានបន្ទាន់មួយខ្លី ដោយប្រាប់ពលរដ្ឋនៅ Okinawa ឲ្យរកកន្លែងសុវត្ថិភាព។

ដោយឡែក បន្ទាប់ពីការបាញ់បង្ហោះនេះ ប្រទេសកូរ៉េខាងត្បូង បានប្រកាសថា ខ្លួននឹងបន្តការឃ្លាំមើលនៅតាមព្រំដែនជាប់ជាមួយកូរ៉េខាងជើង ហើយចាត់វិធានការ ដើម្បីផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងដែលបានឯកភាពដោយប្រទេសទាំងពីរនៅឆ្នាំ២០១៨ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងផ្នែកយោធា។
គួរបញ្ជាក់ថា ការបាញ់បង្ហោះនេះ គឺបានកើតឡើងលឿនជាងការរំពឹងទុក ដែលទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ប្រទេសជប៉ុន។ ដំបូងឡើយ កូរ៉េខាងជើង បានផ្តល់ព័ត៌មានទៅទីក្រុងតូក្យូថា ខ្លួនអាចនឹងបាញ់បង្ហោះផ្កាយរណបចារកម្មនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ពោលគឺមិនឲ្យផុតថ្ងៃទី៣០ខែវិច្ឆិកានោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កូរ៉េខាងជើង ជូនដំណឹងពីការបាញ់បង្ហោះផ្កាយរណបចារកម្មនៅប៉ុន្មានថ្ងៃខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


