ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ថា ការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ ឥណ្ឌូណេស៊ី នៅតំបន់ ហ្គាហ្សា គឺ “ស្របតាមច្បាប់អន្តរជាតិ”
លោក Ophir Falk ទីប្រឹក្សាគោលនយោបាយការបរទេសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា ការវាយប្រហារដ៏សាហាវៗរបស់អ៊ីស្រាអែលលើមន្ទីរពេទ្យឥណ្ឌូណេស៊ីនៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីបគឺ “អនុលោមតាមច្បាប់អន្តរជាតិ” ។

លោក Falk បានប្រាប់ទូរទស្សន៍ CNN ថា “រាល់ការវាយប្រហារទម្លាក់គ្រាប់បែករបស់យើងទៅលើមន្ទីរពេទ្យទាំងនោះ គឺកំពុងអនុវត្តតាមច្បាប់អន្តរជាតិទាំងស្រុង ក្នុងគោលបំណងកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ហើយកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានបែងចែកច្បាស់ណាស់លើគោលដៅរវាងជនស៊ីវិល និងក្រុមភេរវករ” ។
ទីប្រឹក្សារូបនេះបញ្ជាក់ទៀតថា នៅពេលបើកការវាយប្រហារ កងកម្លាំងរបស់យើងបានបែងចែកច្បាស់ណាស់ថា កន្លែងណាជាគោលដៅជនស៊ីវិល និងកន្លែងណាជាទិសដៅលើក្រុមភេរវករ ហើយដំណើរការទម្លាក់គ្រាប់បែករបស់កងកម្លាំងយើង គឺដាក់គោលដៅកម្ចាត់ក្រុមហាម៉ាស់ ។

ទោះយ៉ាងណា យោងតាមអាជ្ញាធរសុខភាពតំបន់ហ្គាហ្សាបានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសពីសំណាក់កងកម្លាំងអ៊ីស្រាអែលទៅលើមន្ទីរពេទ្យឥណ្ឌូណេស៊ី មិនបានសម្លាប់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនោះទេ ប៉ុន្តែបែរជាឆក់យកជីវិតជនស៊ីវិលប្រមាណ ១២ នាក់ ហើយក្នុងនោះរួមទាំងអ្នកជំងឺ និងសមាជិកបុគ្គលិកពេទ្យម្នាក់ផងដែរ ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងទៀតថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១៤,១០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីសរុប ៩,៧៦០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣០,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ីស្រាអែល បើកការវាយប្រហារអាកាស លើមន្ទីរពេទ្យឥណ្ឌូណេស៊ី នៅ ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


