ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ផ្អាកកិច្ចព្រមព្រៀងយោធាជាមួយកូរ៉េខាងត្បូង ទាំងស្រុង
នៅក្នុងជម្លោះថ្មី ប្រទេសកូរ៉េខាងជើង បានលុបចោលកិច្ចព្រមព្រៀងអាយុកាល៥ឆ្នាំ ជាមួយទីក្រុងសេអ៊ូល ដែលមានគោលបំណងកាត់បន្ថយភាពតានតឹងផ្នែកយោធា។

រឿងរ៉ាវថ្មីនេះ បានចាប់ផ្តើមនៅពេលទីក្រុងព្យុងយ៉ាង អះអាងថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មដោយជោគជ័យ ទៅកាន់ទីអវកាសកាលពីថ្ងៃអង្គារទី២១ខែវិច្ឆិកា។
នេះជាហេតុនាំឲ្យកូរ៉េខាងត្បូង ផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងខាងលើ ដោយនិយាយថា ខ្លួននឹងបន្តការហោះហើរឃ្លាំមើលនៅតាមព្រំដែនសាជាថ្មី។
ប៉ុន្តែឥឡូវនេះ កូរ៉េខាងជើងក៏បានប្តេជ្ញាដែរថា ខ្លួននឹងផ្អាកទាំងស្រុងនូវកតិកាសញ្ញានេះ ហើយបញ្ជូនកងកម្លាំងនិងឧបករណ៍ខ្លាំងៗជាងមុន ទៅកាន់ព្រំដែន។

ទីក្រុងព្យុងយ៉ាង បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់ពីពេលនេះតទៅ កងទ័ពរបស់យើង នឹងមិនត្រូវបានចងភ្ជាប់ដោយកិច្ចព្រមព្រៀងយោធាខាងជើង-ខាងត្បូង ថ្ងៃទី១៩ខែកញ្ញាទៀតទេ”។
កូរ៉េខាងជើង ថែមទាំងសន្យាទៀតថា ខ្លួននឹងដកវិធានការដែលធ្វើឡើងដើម្បីការពារជម្លោះយោធានៅគ្រប់វិស័យ រួមទាំងដី សមុទ្រ និងផ្លូវអាកាសទាំងអស់ ហើយដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពល និងឧបករណ៍យោធាប្រភេទថ្មី នៅក្នុងតំបន់ព្រំដែន។
សូមបញ្ជាក់ជាថ្មី ទីក្រុងព្យុងយ៉ាង បានបាញ់រ៉ុកកែតមួយគ្រាប់ ដែលគេជឿថា នាំផ្កាយរណបចារកម្ម Malligyong-1 ហើយបានសាទរការបាញ់បង្ហោះនេះថាជា “ជោគជ័យ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កូរ៉េខាងជើង បាញ់បង្ហោះផ្កាយរណបចារកម្មយោធា ចូលទៅក្នុងលំហ ដោយជោគជ័យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


