ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកក្បែរស្ថានទូតមីយ៉ាន់ម៉ានៅថៃ បន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋប្រហារ
សម្លេងផ្ទុះចំនួនពីរត្រូវបានគេឮភ្លាមៗ បន្ទាប់ពីក្រុមបាតុករប្រឆាំងរដ្ឋប្រហារមីយ៉ាន់ម៉ា និងក្រុមអ្នកស្ម័គ្រចិត្ត (WeVo) បានបញ្ចប់ការប្រមូលផ្តុំរបស់ពួកគេកាលពីល្ងាចថ្ងៃ ចន្ទ ទី៨ ខែកុម្ភៈ និងបានបំបែកចេញពីមុខស្ថានទូតមីយ៉ាន់ម៉ាប្រចាំប្រទេសថៃនៅលើផ្លូវ Sathon Nua ក្នុងសង្កាត់ Bang Rak ក្រុងបាងកក ។
មិនមានរបាយការណ៍អំពីការរងរបួសនោះទេ បន្ទាប់ពីឧប្បត្តិហេតុនេះ ។

អ្នកនាំពាក្យកងរាជអាវុធហត្ថថៃលោក Yingyot Thepjamnong បាននិយាយថា “អង្គភាពកម្ចាត់ជាតិផ្ទុះ (EOD) បានធ្វើការស៊ើបអង្កេតនៅកន្លែងកើតហេតុ ហើយបានរកឃើញបំណែកនៃវត្ថុធាតុដើមពីគ្រឿងផ្ទុះតូចៗបញ្ជាដោយតេឡេស្រដៀងនឹងផាវគ្រាប់បែក” ។
លោកបាននិយាយថា “ផាវគ្រាប់បែកមានកាំផ្ទុះតូច ហើយមិនគំរាមកំហែងដល់អាយុជីវិតទេ ។ យើងសង្ស័យថា អ្នកបោះផាវគ្រាប់បែកមានគោលបំណងបង្កើតការភាន់ច្រឡំ” ។

លោកបន្តថា “ប៉ូលិសចង់ស្នើឲ្យប្រជាជនធ្វើជាភ្នែក និងត្រចៀករបស់យើងក្នុងអំឡុងពេលដ៏រសើបនេះ ។ ប្រសិនបើអ្នកឃើញជនសង្ស័យ ឬឧប្បត្តិហេតុគួរឲ្យសង្ស័យ សូមទូរស័ព្ទទៅប៉ូលិសភ្លាមៗ” ។
ទន្ទឹមនោះលោកឧត្តមសេនីយ៍ទោ Phukphong Phongpetra ស្នងការប៉ូលិសក្រុងនឹងធ្វើសន្និសីទកាសែតនៅរសៀលថ្ងៃអង្គារនេះទាក់ទងនឹងឧប្បត្តិហេតុ និងដំណើរការនៅក្នុងការស៊ើបអង្កេតនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ AsiaOne
ចុចអាន ៖ បាតុករមួយចំនួនរងរបួស បន្ទាប់ពីប៉ូលិសមីយ៉ាន់ម៉ាបាញ់គ្រាប់ជ័រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


