Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរតំបន់ហ្គាហ្សាចោទ អ៊ីស្រាអែល ថា លួចវះយកគ្រឿងក្នុងសាកសព​ពលរដ្ឋ ប៉ាឡេស្ទីន

បានផុស

នៅ

អាជ្ញាធរនៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃពុធបានចោទចំៗទៅកាន់ប្រទេសអ៊ីស្រាអែលថាបានលួចវះយកសរីរាង្គ និងគ្រឿងក្នុងរបស់សាកសពពលរដ្ឋប៉ាឡេស្ទីន ហើយក៏បានជំរុញឲ្យសហគមន៍អន្តរជាតិបើកការស៊ើបអង្កេតលើករណីដ៏ព្រៃផ្សៃមួយនេះផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ឆ្លងតាមការពិនិត្យសាកសពកន្លងមកនេះបានបង្ហាញថា រូបរាងនៃអ្នកស្លាប់បាត់បង់ជីវិតគឺមើលសឹងតែមិនស្គាល់ថាជានរណា ដោយសារតែការលួចវះយកសរីរាង្គសំខាន់ៗរបស់សាកសពទាំងនោះអស់ទៅហើយ” ។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា កងទ័ពអ៊ីស្រាអែលក៏បានប្រគល់សាកសពទាំងនោះមកកាន់ទឹកដីប៉ាឡេស្ទីនរួចហើយផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីឈ្មោះ ឬអត្តសញ្ញាណ ក៏ដូចជាទីកតាំងដែលកងទ័ពដឹកយកសាកសពទាំងនោះមកដែរ  ។

អាជ្ញាធរបានអះអាងទៀតថា នេះគឺជាទង្វើដ៏ស្មោកគ្រោកជាទីបំផុតរបស់កងទ័ពអ៊ីស្រាអែល ហើយអាជ្ញាធរសូមអំពាវនាវទៅដល់អង្គការអន្តរជាតិដែលកំពុងប្រតិបត្តិការនៅតំបន់ហ្គាហ្សា រួមទាំងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមផងដែរ ថាតើបន្តនៅស្ងៀមដល់ពេលណាទៀត គួរតែចាត់វិធានការឆ្ពោះទៅកាន់ការកាត់ទោសអ៊ីស្រាអែល ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដ៏ផ្សៃព្រៃបែបនេះ ។

ទាក់ទិននឹងបញ្ហានេះដែរ យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន Anadolu ដែលឈរជើងប្រចាំនៅតំបន់នោះបាននិយាយថា ក្រសួងសុខាភិបាលនៅហ្គាហ្សាបានទទួលសាកសពប្រហែល ៨០ នាក់តាមរយៈច្រកព្រំដែន Kerem Shalom នៅភាគខាងត្បូងហ្គាហ្សាស្ទ្រីប ហើយបច្ចុប្បន្នក្រុមការងារក៏កំពុងដុតដៃដុតជើងយកសាកសពទៅកន្លែងបញ្ចុះនៅក្នុងផ្នូរដ៏ធំផងដែរ ។

អ្នកឆ្លងឆ្លើយព័ត៌មានរូបនេះ​បាន​បន្ថែម​ថា​ ​កងទ័ពអ៊ីស្រាអែលបានដឹកសាកសពទាំងនោះ​នៅ​ក្នុង​កុងតឺន័រដ៏ធំមួយ ខណៈសាកសពមួយចំនួនបានបែកសាច់ចេញពីគ្នា ហើយអ្នកខ្លះទៀតបានស្អុយរលួយអស់ទៅហើយ ស្របពេលដែលរហូតមកដល់ពេលនេះ អាជ្ញាធរ​អ៊ីស្រាអែល​ក៏មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ចោទ​ប្រកាន់ទាំង​នេះ​នៅ​ឡើយ​ផងដែរ ។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស និងដីគោកលើតំបន់ហ្គាហ្សាស្ទ្រីប ជាការសងសឹកចំពោះការវាយឆ្មក់របស់ក្រុមហាម៉ាសក្នុងព្រឹត្តិការណ៍ ៧ តុលា ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនដល់ ២១,១១០ នាក់ហើយ ដែលភាគច្រើនជាកុមារ និងស្ត្រី និងជាង ៥៤,០០០ នាក់ផ្សេងទៀតរងរបួស ។ ចំណែកខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ បានបាត់បង់ជិវិត ខណៈចំណាប់ខ្មាំងជាង ១៣០ នាក់នៅតែស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសដដែល ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អាមេរិក ដឹកយន្តហោះ និងកប៉ាល់ ២៥០ គ្រឿងទៅ អ៊ីស្រាអែល ចំពេលមានសង្គ្រាមនៅហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម