ព័ត៌មានអន្ដរជាតិ
សំដីមេដឹកនាំធំៗអមដោយរូបភាពពិសេសៗក្នុងពិធីឆ្លងឆ្នាំចាស់ផ្លាស់ចូលថ្មី២០២៤
ពិភពលោកបានប្រារព្ធអបអរសាទរឆ្លងឆ្នាំចាស់២០២៣ ឈានចូលឆ្នាំថ្មី២០២៤ គ្រប់ទីកន្លែងទាំងរាស្ត្រ មន្ត្រីរាជការ ព្រះមហាក្សត្រតាមរយៈសកម្មភាពពិសេស ប្លែក និងស្រស់ស្អាតគួរឲ្យចាប់អារម្មណ៍ជាមួយនឹងការប្តេជ្ញាចិត្តសម្រាប់ឆ្នាំថ្មី។
នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបានដុតកាំជ្រួចដោយមានពណ៌មាស និងប្រាក់ដ៏ស្រស់ស្អាតដើម្បីអបអរសាទរខួបលើកទី៥០ឆ្នាំអគារ Opera House ដ៏ល្បីល្បាញរបស់ខ្លួនក្នុងថ្ងៃអបអរសាទរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។
នៅតំបន់ហ្គាហ្សា ប្រជាជនមានសេចក្តីសង្ឃឹមថា ឆ្នាំ២០២៤នឹងនាំមកនូវភាពធូរស្បើយច្រើន បន្ទាប់ពីតានតឹងរយៈពេល១២សប្តាហ៍នៃសង្គ្រាមជាមួយក្រុមហាម៉ាស់បានធ្វើឲ្យពួកគាត់គ្មានថ្ងៃសុខស្រួល។ តំបន់ Rafah ជាព្រំដែនរវាងហ្គាហ្សាជាមួយប្រទេសអេហ្ស៊ីប ដែលបានក្លាយតំបន់ដ៏ធំបំផុតសម្រាប់ប្រជាជនបាឡេស្ទីនភៀសខ្លួនចេញពីកន្លែងផ្សេងៗ ប្រជាជនបានជាប់គាំងកាន់តែច្រើនកាលពីថ្ងៃអាទិត្យដើម្បីស្វែងរកកន្លែងជ្រកកោន អាហារ និងទឹកជាជាងការនឹកគិតដល់អបអរសាទរឆ្នាំថ្មី។
ជនជាតិប៉ាឡេស្ទីនឈ្មោះ Abu Abdullah al-Agha ដែលផ្ទះរបស់គាត់នៅតំបន់ Khan Younis ត្រូវបានបំផ្លាញ និងបាត់បង់ក្មួយប្រុសក្មួយស្រីក្នុងការវាយប្រហារផ្លូវអាកាសរបស់អ៉ីស្រាអែលបាននិយាយថា ៖«ក្នុងឆ្នាំ២០២៤ ខ្ញុំចង់ត្រឡប់ទៅកន្លែងបាក់បែកនៃផ្ទះរបស់ខ្ញុំវិញដើម្បីបោះតង់រស់នៅទីនោះ»។
ព្រះមហាក្សត្រិយ៍ដាណឺម៉ាក Margrethe II បានប្រើប្រាស់ព្រះរាជសុន្ទរកថាអបអរសាទរឆ្នាំថ្មីកាលពីថ្ងៃអាទិត្យដើម្បីប្រកាសពីការដាក់រាជ្យសម្បត្តិនៅថ្ងៃទី១៤ ខែមករា បន្ទាប់ពីគ្រងរាជសម្បត្តិអស់រយៈពេល៥២ឆ្នាំ ហើយបុត្រាច្បងព្រះនាម Crown Prince Frederik នឹងស្នងរាជសម្បត្តិបន្ត។
លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ដែលប្រឈមនឹងការបោះឆ្នោតមួយនាខែមីនាបានថ្លែងសុន្ទរកថាអបអរសាទរឆ្នាំថ្មីកាលពីថ្ងៃអាទិត្យមានសេចក្តីយោងមួយពាក់ព័ន្ធនឹងសង្គ្រាមនៅប្រទេសអ៊ុយក្រែនដោយលោកបានសរសើរកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនថាជាវីរបុរស ប៉ុន្តែបានសង្កត់ធ្ងន់ពីការរួបរួម និងការប្តេជ្ញាចិត្តសាមគ្គីជាតិ។
លោកប្រធានាធិបតីចិន Xi Jinping មានប្រសាសន៍ក្នុងសុន្ទរកថាផ្សាយផ្ទាល់តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យដើម្បីអបអរសាទរឆ្នាំថ្មីថា ប្រទេសចិននឹងបង្រួបបង្រួម និងកាន់តែធ្វើឲ្យប្រសើរឡើងនូវនិន្នាការវិជ្ជមាននៃការងើបឡើងវិញអំពីសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ និងរក្សានិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងជាមួយនឹងកំណែទម្រង់កាន់តែស៊ីជម្រៅ។
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានប្តេជ្ញាចិត្តបាញ់បង្ហោះផ្កាយរណបថ្មីចំនួន៣បន្ថែមទៀត ផលិតយន្តហោះយោធាគ្មានមនុស្សជិះ និងបង្កើនសមត្ថភាពអាវុធធុយក្លេអ៊ែរក្នុងឆ្នាំ២០២៤។ លោកបានលើកឡើងថា គោលនយោបាយរបស់សហរដ្ឋអាមេរិកកំពុងធ្វើឲ្យសង្គ្រាមជៀសមិនផុត។
ប្រធានាធិបតីប្រទេសបារាំង លោក Emmanuel Macron បានថ្លែងសុន្ទរកថាអបអរសាទរឆ្នាំថ្មីថា ឆ្នាំ២០២៤ «នឹងក្លាយជាឆ្នាំមោទនភាពរបស់ប្រទេសបារាំងយើង» ស្របពេលបារាំងត្រៀមបើកការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៤ នៅទីក្រុងបារីស និងបើកប្រាសាទរ Notre-Dame ឡើងវិញ បន្ទាប់ពីភ្លើងឆេះ៕
ខាងក្រោមជារូបភាពអបអរសាទរឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី២០២៤



















ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


