ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា ដោះលែងអ្នកទោសជិត ១ ម៉ឺននាក់ថ្ងៃបុណ្យឯករាជ្យ តែគ្មានលោកស្រី អ៊ុងសាន ស៊ូជី
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសជិត ១ ម៉ឺននាក់ ក្រោមហេតុផលមនុស្សធម៌ និងដើម្បីអបអរក្នុងទិវាឯករាជ្យជាតិ ៤ មករា ២០២៤ ក្រោយប្រកាសឯករាជ្យពីការគ្រប់គ្រងរបស់អង់គ្លេសឆ្នាំ ១៩៤៨ ។

រដ្ឋាភិបាលយោធាបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងខ្លីមួយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា “មីយ៉ាន់ម៉ាបានដោះលែងអ្នកទោសសរុបចំនួន ៩,៦៥២ នាក់ ក្នុងនោះមានទាំងជនបរទេស ១១៤ នាក់ផងដែរក្នុងចេតនារក្សាទំនាក់ទំនងជាមួយមិត្តបរទេស ជាពិសេសដោយសារតែហេតុផលមនុស្សធម៌” ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ទៀតថា នៅក្នុងរដ្ឋធានីយ៉ាំងហ្គោន ហ្វូងមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅខាងក្រៅពន្ធនាគារ Insein ដើម្បីរង់ចាំសាច់ញាតិដែលត្រូវបានដោះលែង ប៉ុន្តែទោះជាយ៉ាងណា ក្នុងនោះមិនមានម្ចាស់ជ័យលាភីណូបែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី នោះទេ បន្ទាប់ពីត្រូវបានតុលាការឧទ្ធរណ៍កាត់ទោសបន្ថែមការឃុំខ្លួនរហូតដល់ ២៧ ឆ្នាំពីបទញុះញង់ និងក្លែងបន្លំការបោះឆ្នោត ក៏ដូចជាអំពើពុករលួយជាដើម ។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ាធ្លាក់ក្នុងភាពចលាចល ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ ដោយប្រែក្លាយប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យអស់រយៈពេលមួយទសវត្សរ៍មួយនេះ ទៅជាការគ្រប់គ្រងដោយរបបយោធា ហើយថែមទាំងប្រើកម្លាំងបង្រ្កាបលើប្រជាជនស្លូតត្រង់ឲ្យស្លាប់បាត់បង់ជីវិតប្រមាណ ៣,២០០ នាក់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ មកដឹង ប្រាក់ខែកម្មករនៅ វៀតណាម សម្រាប់ឆ្នាំ ២០២៤ នេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


