ព័ត៌មានអន្ដរជាតិ
មកដឹង ប្រាក់ខែកម្មករនៅ វៀតណាម សម្រាប់ឆ្នាំ ២០២៤ នេះ
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua បានឲ្យដឹងថា ក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិវៀតណាមបានប្រកាសដំឡើងប្រាក់ខែទៅដល់កម្មករសម្រាប់ឆ្នាំ ២០២៤ នេះប្រមាណ ៦ ភាគរយ ។ ទោះយ៉ាងណា ការផ្ដល់ប្រាក់ខែនៅវៀតណាមគឺបែងចែកជា ៤ ប្រភេទទៅតាមតំបន់ផ្សេងៗគ្នា ។

យោងតាមក្រុមប្រឹក្សាប្រាក់ឈ្នួលជាតិវៀតណាមបានបញ្ជាក់ថា ប្រាក់ខែសម្រាប់កម្មករនៅតំបន់ ១ មានទីក្រុងហាណូយ និងទីក្រុងហូជីមិញគឺ ៤.៩៦ លានដុង ស្មើនឹង ២០៣.៥០ ដុល្លារអាមេរិកក្នុងមួយខែ ខណៈដែលនៅក្នុងតំបន់ ២ ដូចជា ខេត្ត Can Tho, ខេត្ត Da Nang និង Hai Phong មានចំនួន ៤.៤០ លានដុង ស្មើនឹង ១៨១ ដុល្លារក្នុងមួយខែ ។
ចំណែកប្រាក់ខែសម្រាប់កម្មករនៅតំបន់ ៣ ដែលរួមមានទីក្រុង និងស្រុកនៃខេត្តភាគខាងជើង Bac Ninh, ខេត្ត Bac Giang និងខេត្ត Hai Duong នឹងទទួលបាន ៣.៨៥ លានដុង ស្មើនឹង ១៥៨.៥០ ដុល្លារក្នុងមួយខែ ខណៈនៅក្នុងតំបន់ ៤ រួមនឹងតំបន់នៅសល់ផ្សេងទៀតគឺ ៣.៤៤ លានដុង ស្មើ ១៤១.៥០ ដុល្លារក្នុងមួយខែ ។

ចំពោះការប្រកាសផែនការដំឡើងប្រាក់ឈ្នួលនេះដែរ គឺត្រូវបានវាយតម្លៃដោយផ្អែកលើភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ការប្រែប្រួលពិភពលោក និងរបាំងពាណិជ្ជកម្មដ៏ស្មុគស្មាញ ខណៈលោក Le Van Thanh អនុរដ្ឋមន្ត្រីក្រសួងការងារបាននិយាយថា ការចេញសម្រេចនេះ គឺដោយសារក្រុមប្រឹក្សាបានគិតគូរពីស្ថានភាពលំបាករបស់កម្មករ ក៏ព្រោះតែការឡើងចុះតម្លៃ និងខ្វះការបញ្ជាទិញលើវិស័យអាជីវកម្មជាដើម ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ ២០១៧ ប្រទេសវៀតណាមបានដំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់ចំនួន ៧.៣ ភាគរយ, ឆ្នាំ ២០១៨ ចំនួន ៦.៥ ភាគរយ, ឆ្នាំ ២០១៩ ចំនួន ៥.៣ ភាគរយ និង ៦ ភាគរយក្នុងឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ឆ្នាំថ្មី ថៃ កាត់បន្ថយពន្ធលើស្រា និងក្លឹបរាត្រីដើម្បីទាញទេសចរឲ្យគ្រប់គោលដៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


