ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងធ្វើដំណើរជាលើកទី៤ ទៅកាន់តំបន់មជ្ឈឹមបូព៌ា
ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានសម្លាប់មនុស្សរាប់សិបនាក់ក្នុងរយ:ពេលពេញមួយយប់នៅហ្គាហ្សា ដែលសកម្មភាពនេះកាន់ធ្វើឱ្យមានភាពតានតឹងខ្លាំងឡើងនៅតំបន់មជ្ឈិមបូព៌ា ។

យោងតាមប្រភពពី CNA បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នឹងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ដែលជាការធ្វើដំណើរលើកទី ៤ របស់អ្នកការទូតកំពូលទៅកាន់តំបន់ហ្កាហ្សា ចាប់តាំងពីមានការវាយប្រហាររបស់ពួក ហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣ ។
ជាមួយគ្នានេះ យោធាអ៊ីស្រាអែល បានរាយការណ៍ថា នៅក្នុងយុទ្ធនាការរបស់ខ្លួនដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធអ៊ីស្លាមឥលូវនេះបានវាយប្រហារបន្ថែមទៀតនៅក្នុង និងជុំវិញទីក្រុង Gaza រហូតក្លាយជាតំបន់ប្រយុទ្ធដ៏ក្ដៅគគុក បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ។ ហើយ Khan Yunis ដែលជាមជ្ឈមណ្ឌលទីក្រុងធំបំផុតនៅភាគខាងត្បូងប្រទេស ក៏ត្រូវបានឡោមព័ទ្ធផងដែរ។
ទន្ទឹមគ្នានេះ ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍ថា សកម្មភាពទម្លាក់គ្រាប់បែកពីលើអាកាស និងកាំភ្លើងធំដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែល ទៅលើផ្ទះប្រជាពលរដ្ឋនៅតំបន់ហ្គាហ្សា បានបណ្ដាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ និងរងរបួស ។ ដូចគ្នានេះដែរ អ្នកស្រុក Ibrahim al-Ghimri បានប្រាប់ AFP ថា “មនុស្សប្រហែល ៣០នាក់ កំពុងសម្ងំក្នុងផ្ទះយ៉ាងមានសវត្ថិភាព ប៉ុន្តែក្រោយមកត្រូវបានសម្លាប់យ៉ាងឃោរឃៅដោយគ្រាប់ផ្លោងរបស់យោធាអ៊ីស្រាអែល ហើយជនរងគ្រោះភាគច្រើនជាកូនក្មេង តើក្នេងធ្វើអ្វីខុសទៅ”?
សូមបញ្ជាក់ដែរថា ភាពតានតឹងនៅមជ្ឈឹមបូព៌ាត្រូវបានគេមើលឃើញថា កាន់តែកើនឡើងខ្លាំង បន្ទាប់ពីការវាយប្រហារនៅទីក្រុង Beirut កាលពីថ្ងៃអង្គារ និង ការសម្លាប់មេដឹកនាំរងក្រុមហាម៉ាសលោក Saleh al-Aruri ពីសំណាក់ក្រុមយោធាអ៊ីស្រាអែល ៕
ប្រែសម្រួលដោយ÷ កុសល
ប្រភព÷ CNA
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


