ព័ត៌មានអន្ដរជាតិ
សប្ដាហ៍ដំបូងនៃឆ្នាំ ២០២៤ នេះ ថៃ ទាញទេសចរបរទេសបានជាង ៦០ ម៉ឺននាក់ ខណៈចិនហោះមកច្រើនជាងគេ
យោងតាមការចុះផ្សាយដោយសារព័ត៌មាន The Nation បានឲ្យដឹងថា សប្ដាហ៍ដំបូងនៃឆ្នាំ ២០២៤ នេះ ភ្ញៀវទេសចរបរទេសជាង ៦០ ម៉ឺននាក់បានហោះមកលេងកម្សាន្តលើទឹកដីនៃប្រទេសថៃ ខណៈអ្នកទេសចរចិនវ៉ាដាច់ភ្ញៀវមកពីប្រទេសផ្សេងទៀតទាំងអស់ ។

លោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាបាននិយាយកាលពីថ្ងៃអង្គារថាប្រទេសថៃបានទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបចំនួន ៦០៥,៥៣៧ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមករា ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ចំនួននេះគឺទាបជាងសប្ដាហ៍ដំបូងនៃខែធ្នូ ឆ្នាំ២០២៣ ប្រមាណ ២៣.៣២ ភាគរយ ឬ ១៨៤,១០៦ នាក់ ។
ទន្ទឹមនោះ លោកស្រីរដ្ឋមន្ត្រីក៏បានបង្ហើបពីឫសគល់នៃការធ្លាក់ចុះនេះផងដែរថា គឺដោយសារតែផុតថ្ងៃឆ្លងឆ្នាំសកល ស្របពេលដែលចំនួននៃជើងហោះហើរមកដល់ពីទីផ្សារទេសចរណ៍ធំៗទាំងអស់មកកាន់ទឹកដីនៃប្រទេសថៃក៏ដាំក្បាលចុះដូចគ្នា ហើយគឺជាចំនួនភ្ញៀវទេសចរបរទេសកំពូលទាំង ៥ ដែលហោះហើរមកកាន់ទឹកដីថៃក្នុងសប្ដាហ៍ដំបូងនៃខែមករាឆ្នាំនេះ៖

• ចិន ៨១,៨៥៤ នាក់
• ម៉ាឡេស៊ី ៦៤,០៥៣ នាក់
• រុស្ស៊ី ៥១,៤៦៧ នាក់
• កូរ៉េខាងត្បូង ៤៣,៨៩៤ នាក់
• ឥណ្ឌា ៣០,២០៣ នាក់
ទោះជាយ៉ាងនេះក្តី លោកស្រីរដ្ឋមន្ត្រីរំពឹងថា ការហោះហើរមកដល់របស់ជនបរទេសនឹងកើនឡើងវិញក្នុងសប្តាហ៍ទី ២ នៃខែមករា ដោយសារតែគម្រោងលើកលែងទិដ្ឋាការសម្រាប់អ្នកទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថាន ខណៈគោលនយោបាយពន្យារទិដ្ឋាការស្នាក់នៅសម្រាប់ទេសចររុស្ស៊ី ក៏ដូចជាការមកដល់កាន់តែច្រើនពីទីផ្សារទេសចរផ្លូវឆ្ងាយ ក៏នឹងរួមចំណែកដល់កំណើនភ្ញៀវទេសចរបរទេសផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ វៀតតណាម ដាក់គោលដៅកើបលុយ ៣.៥ ពាន់លានដុល្លារពីការនាំចេញ ទុរេនក្នុងឆ្នាំ ២០២៤ នេះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


