ព័ត៌មានអន្ដរជាតិ
Update ហេតុការណ៍ធ្លាក់យន្តហោះនៅ អាហ្វហ្គានីស្ថាន
យោងតាមព័ត៌មានបឋមដែលចុះផ្សាយដោយសារព័ត៌មាន Sputnik, យន្តហោះប្រភេទ Falcon 10 ដែលផ្ទុកមនុស្ស៦នាក់ (សមាជិកអាកាសយានិក៤នាក់ និងអ្នកដំណើរ២នាក់) បានធ្លាក់នៅតំបន់ភ្នំក្នុងប្រទេសអាហ្វហ្គានីស្ថាន។
យន្តហោះនេះ បានដាច់ទំនាក់ទំនងនិងបាត់ពីរ៉ាដា កាលពីយប់ថ្ងៃសៅរ៍ទី២០ខែមករា ខណៈពេលកំពុងហោះក្នុងដែនអាកាសអាហ្វហ្គានីស្ថាន។
ដោយឡែក តាមការចុះផ្សាយរបស់សារព័ត៌មាន TASS រុស្ស៊ី បានឲ្យដឹងថា យន្តហោះនេះ កំពុងហោះចេញពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេសអូសបេគីស្ថាន ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Zhukovsky ក្នុងទីក្រុងមូស្គូ។
ក្រុមជួយសង្គ្រោះត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ប៉ុន្តែមកដល់ពេលនេះ នៅតែមិនទាន់មានការបញ្ជាក់ផ្លូវការណាមួយអំពីមនុស្សស្លាប់។
Falcon 10 ត្រូវបានផលិតក្នុងឆ្នាំ១៩៧៨ ដោយក្រុមហ៊ុនបារាំង Dassault Aviation ហើយយន្តហោះនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Athletic Group LLC៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Breaking News! យន្តហោះដឹកអ្នកដំណើរឥណ្ឌា ហោះបុកភ្នំនៅ អាហ្វហ្គានីស្ថាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


